Uncategorized

ចាប់ខ្លួនកម្មករទូកនេសាទវៀតណាមខ្មែរជាច្រើននាក់នៅឥណ្ឌូនេសុី

 

​អន្តរជាតិ​៖​កម្មករ​ទូក​នេសាទ​ជ​ន​ជាតិ​វៀតណាម និង​ខ្មែរ​រាប់សិប​នាក់ ត្រូវបាន​អាជ្ញាធរ​ឥណ្ឌូនេស៊ី​ចាប់ខ្លួន​ក្រោយ​ការប៉ះទង្គិច​គ្នា​អស់​រយៈពេល​ប្រមាណ​ជាង​២​ម៉ោង​នៅ​ព្រឹក​ថ្ងៃទី​២៤​កក្កដា​ឆ្នាំ​២០២០​នេះ ។​
​បើតាម Channel news asia ចុះ​បាន​ផ្សាយ​ថា ម្ចាស់​ទូក​នេសាទ​ជនជាតិ​វៀតណាម ២​នាក់ ក៏​ត្រូវបាន​ចាប់ខ្លួន​ដែរ ក្រោយ​ពួកគេ និង​ក្រុមកម្មករ បាន​ចូលមក​នេសាទ​ខុសច្បាប់ នៅតាម​តំបន់​ជាយៗ​សមុទ្រ​ចិន​ខាងត្បូង ដែល​ឥណ្ឌូនេស៊ី​ថា ជា​ដែនទឹក​របស់ខ្លួន​។​

​កម្មករ​ខ្លះ​បាន​លោត​ចូលទៅក្នុង​ទឹក ក្នុងកំឡុងពេល​នៃ​ការប្រយុទ្ធ​ដ៏​ស្វិតស្វាញ​នេះ​។​នេះ​បើតាម​មេបញ្ជាការ​កង​នាវាចម្បាំង​ការពារ​ដែន​ដ​ទឹក​ឥណ្ឌូនេស៊ី លោក ម៉ា​រ៉ា​ហ្វ (Ma’ruf) បានបញ្ជាក់​។​
​ទោះជា​យ៉ាងណា កម្លាំង​កងការពា​រដែ​ន​ទឹក​ឥណ្ឌូនេស៊ី បាន​ជួយសង្គ្រោះ​ជីវិត​កម្មករ​ដែល​បាន​ធ្លាក់​ចូលក្នុង​សមុទ្រ​ទាំងនោះ ផងដែរ ។​

​ក្នុងនោះ ម្ចាស់​ទូក​នេសាទ​ជនជាតិ​វៀតណាម​ម្នាក់ ក្នុងចំណោម​២​នាក់​ដែល​ចាប់ខ្លួន បាន​វ៉ៃ​តដៃ​ជាមួយ​កងកម្លាំង​ឥណ្ឌូនេស៊ី ហើយក៏​ត្រូវបាន​ខាង​ទាហានជើងទឹក​ឥណ្ឌូនេស៊ី តបត​វិញ ទើប​គ្រប់គ្រង​ស្ថានការណ៍​បាន​។​ដោយ​រឹបអូស​ទូក​នេសាទ​វៀត​ណា​ម ២​គ្រឿង និង​ចាប់ខ្លួន​មនុ​ស្សរប់​សិប​នាក់​ក្នុងនោះ​ក៏មាន​ជនជាតិខ្មែរ​ផងដែរ​។ ប៉ុន្តែ​សារព័ត៌មាន CNA មិនបាន​បញ្ជាក់ថា តើ​មាន​ជនជាតិខ្មែរ​មាន​ប៉ុន្មាន​នាក់​នោះទេ ហើយក៏​មិនដឹងថា ជនជាតិខ្មែរ ជា​កម្មករ​ស៊ីឈ្នួល​នេសាទ​ឱ្យ​ថៅកែ​វៀតណាម ឬក៏​យ៉ាងណា នោះដែរ ។​
​គួររំលឹកថា កាលពី​ខែមីនា ឆ្នាំ​២០២០ អាជ្ញាធរ​ឥណ្ឌូនេស៊ី បាន​ចាប់​ទូក​នេសាទ​វៀតណាម ចំនួន​៥​គ្រឿង​និង​នាវិក​ជិត ៧០​នាក់ នៅក្នុង​ដែនសមុទ្រ​ខ្លួន​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *