Uncategorized

ជនម្នាក់បែកថ្នាំឡើងលើដំបូលផ្ទះគេហើយលោតចុះក្រោមរងរបួសធ្ងន់

 

​កណ្ដាលៈ អ្នកភូមិ​មានការ​ភ្ញាក់ផ្អើល​ខណៈ​ឃើញ បុរស​ម្នាក់​ឡើងលើ​ដំបូល​ផ្ទះ​គេ ធ្វើ​ដូចជា​ចោរ ពេល​ឃើញ​ម្ចាស់ផ្ទះ​និង​ពលរដ្ឋ​មានការ​ភិតភ័យ​ពេក​បាន​លោត​ពីលើផ្ទះ​បណ្តាលឱ្យ​រងរបួស​ធ្ងន់ ។
​ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ភូមិ​ស្ទឹង​ជ្រៅ​សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល កាលពី​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០​។​

​លោក​វរសេនីយ៍ទោ​យី​វណ្ណដា​អធិការនគរបាល​ក្រុង​តាខ្មៅ​បាន​ថ្លែងថាៈ​ករណីនេះ​មិនមែនជា​ករណី​ចោរ​ចូល​លួច​ទេ​ព្រោះ​ជន​នោះ​មិនមាន​ឧបករណ៍​ជាប់​ខ្លួន ដើម្បី​ធ្វើ​សកម្មភាព​។​តែ​ជា​ករណី​បែក​ថ្នាំ ដោយ​ឡើងលើ​ដំបូលផ្ទះ​គេ​ហើយ​លោត​តែម្ដង​។​បច្ចុប្បន្ន​ជន​នោះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​លោកសង្ឃ​ដើម្បី​សង្គ្រោះបន្ទាន់​៕សហការី

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *