Uncategorized

រកឃើញសពក្មេងស្រីដែលធ្លាក់ចូលទឹកជ្រោះរមណីយដ្ឋានក្បាលឆាយហើយ

 

​ព្រះសីហនុ​៖​ករណី​ក្មេងស្រី​ដែល​ធ្លាក់ចូល​ទឹកជ្រោះ​រមណីយ៍ដ្ឋាន​ក្បាលឆាយ​កាលពី​រសៀល​ថ្ងៃទី​២១​ខែតុលា​ឆ្នាំ​២០២០​សមត្ថកិច្ច​និង​ក្រុម​ង្គ្រោះ​បាន​ស្វែង​រកឃើញ​សាកសព​ហើយ​នៅ​ព្រឹក​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០២០​នេះ​។​តាម​ការពិនិត្យ​លើ​សាកសព​ជនរងគ្រោះ​មាន​ស្នាម​បែកក្បាល​សង្ស័យ​អាច​បាក់ក​ស្លាប់​ពេល​ទឹក​ហូរ​ធ្លាក់​ពីលើ​ល្បាក់​ដ៏​ខ្ពស់ ស្លាប់​ភ្លាមៗ​តែម្តង​។​

​សុំ​បញ្ជាក់ថា​ក្មេងស្រី​រងគ្រោះ​ឈ្មោះ​រឿង​បញ្ញា​អាយុ​១៣​ឆ្នាំ​ជា​សិស្ស​រៀន​នៅ​ខេត្តបាត់ដំបង​បច្ចុប្បន្ន​ស្នាក់​បណ្ដោះអាសន្ន​នៅ​ភូមិ​៥​សង្កាត់​៤​ក្រុងព្រះសីហនុ​បាន​រអិល​ជើង​ធ្លាក់​ចូលទៅក្នុង​ល្បាក់​ថ្ម​រមណីយដ្ឋាន​ទឹកធ្លាក់​ក្បាលឆាយ​ស្ថិតនៅ​សង្កាត់​១​ក្រុងព្រះសីហនុ​ពេល​មកលេង​កម្សាន្ត​ជាមួយ​ក្រុមគ្រួសារ​កាលពី រសៀល​ថ្ងៃទី​២១​ខែតុលា​ហើយ​បាត់​ខ្លួន​។​

​ព័ត៌មាន​នេះ​បានដឹង​ដល់​លោក​គួច​ចំរើន​អភិបាលខេត្ត​ព្រះសីហនុ​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ក៏បាន​ដឹកនាំ​បញ្ជា​ផ្ទាល់ ក្នុង​ការរុករក​សង្គ្រោះ​។ ក្រោយ​រកឃើញ​សាកសព សមត្ថកិច្ច​បានរៀបចំ​ធ្វើការ​ងារ​តាម​នីតិវិធី​មុននឹង​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *