Uncategorized

ចោលឆក់កាបូបពីស្ត្រីម្នាក់បណ្ដាលឲ្យដួលម៉ូតូរងរបួសនៅខណ្ឌទួលគោក

 

ភ្នំពេញ​៖​ស្ត្រី​ម្នាក់​ត្រូវ​ជនសង្ស័យ​ឆក់​កាបូប​បណ្ដាលឱ្យ​ដួល​រងរបួស​បែក​មុខ​បែក​មាត់​រលាត់​ដៃ​រលាត់​ជើង​។​ករណីនេះ​បានកើត​ឡើង​នៅ​ចំណុច​មុខ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២៨៩​ក្នុង​សង្កាត់​បឹងកក់​ទី​២​ខណ្ឌទួលគោក​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី​២៥​ខែកក្កដា​ឆ្នាំ​២០២០​។​

ស្ត្រី​រងគ្រោះ​បាន​ប្រាប់ថា​ក្នុង​កាបូប​របស់គាត់​មិនមាន​លុយ​នោះទេ​ដោយសារ​គាត់​ស្ពាយ​នៅ​ខាងក្រៅ​ទំនង​បានជា​ជនសង្ស័យ​ឆក់​កាបូប​គាត់​បែបនេះ​ទៅវិញ​។​គាត់​ក៏បាន​ទាក់ទង​ទៅ​ប្ដី​របស់គាត់​ឱ្យមក​នាំ​គាត់​ទៅ​មន្ទីរពេទ្យ​ដោយសារតែ​ឃើញ​សភាព​គាត់​មាន​ឈាម​ស្លេកស្លាំង​បងប្អូន​នាំ​គាត់​ដាក់​កង់​បី​ទៅ​មន្ទីរពេទ្យ​ដើម្បី​ជួយសង្គ្រោះ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *