ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះពលរដ្ឋជាន់ទី២ជាប់មនុស្សក្នុងផ្ទះ ត្រូវបានជួយសង្គ្រោះ៥នាក់ ។
ហេតុការណ៍នេះបានកើតឡើង នៅក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ផ្ទះលេខ១៦៣ ភូមិ៤ សង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។
ប្រភពបានឱ្យដឹងថា៖ដំបូងគេឮសំឡេងផ្ទុះកំប៉ុងហ្គាសបណ្ដាលឱ្យមានជាអណ្តាតភ្លើងឆាបឆេះរាលដាលផ្ទះនៅជាន់ទី២មួយល្វែងខាងលើ។បន្ទាប់មកដោយមានការជួយសង្គ្រោះគាស់ទ្វារបន្ទប់ទើបជួយសង្គ្រោះបានបុរសម្នាក់ដែលរបួសធ្ងន់និងមាននារី៤នាក់ទៀតក៏ត្រូវបានជួយសង្គ្រោះជាបន្តបន្ទាប់ផងដែរ។សមត្ថកិច្ចបញ្ជាក់ថាករណីអគ្គិភ័យនេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៦គ្រឿងហើយបានរលត់ទៅវិញក្នុងយប់ដដែល៕សហការី