Uncategorized

សមត្ថកិច្ចខេត្តព្រះសីហនុបញ្ជូនចិន២នាក់និងវត្ថុតាងទៅតុលាការករណីភ្លើងញៀន

 

​ព្រះសីហនុ​៖​កាលពី​រសៀល​ថ្ងៃទី​២២​ខែធ្នូ​ឆ្នាំ​២០២០​សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​បញ្ជូន​ជនជាតិ​ចិន​២​នាក់​ជាមួយ​វត្ថុតាង​ទៅ​តុលាការ​។​ជនសង្ស័យ​២​រូបនេះ​ពាក់ព័ន្ធ​ករណី​ចាត់ចែង​សម្រួល​ឱ្យ​រក្សាទុក​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​។​

​មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថា​ជនសង្ស័យ​ឈ្មោះ​LiLinWei​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​ជនជាតិ​ចិន​មុខរបរ​មិន​ពិតប្រាកដ​និង​ឈ្មោះ​WangXiangYing​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ជនជាតិ​ចិន​មុខរបរ​មិន​ពិតប្រាកដ​។​អ្នក​ទាំងពីរ​បច្ចុប្បន្ន​ស្នាក់នៅ​ក្រុមទី​១៧ ភូមិ​១​សង្កាត់​៣​ក្រុងព្រះសីហនុ​។​

​វត្ថុតាង​រួមមាន​៖​ម្សៅ​ពណ៌​ស ចំនួន ១២​កញ្ចប់ ទម្ងន់​សុទ្ធ ២៩,៨៣​ក្រាម​-​ម្សៅ​ពណ៌​ប្រផេះ ចំនួន ១៨​កញ្ចប់ ទម្ងន់​សុទ្ធ ៣០,៦៦​ក្រាម​-​ម្សៅ​ពណ៌​លឿង​ចំនួន​៦​កញ្ចប់​ទម្ងន់​សុទ្ធ​១០,៣៤​ក្រាម​-​ដែកកេះ ចំនួន​២- ទូរស័ព្ទដៃ ចំនួន​២​គ្រឿង​-​ជញ្ជីង​ថ្លឹង ចំនួន​១៕​​​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *