ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីបានបញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ឯកសៀនសុវណ្ណាអគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។
នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី២ខែកក្កដាឆ្នាំ២០២០។ការបញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ឯកសៀនសុវណ្ណាអគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងគឺតាមសំណើរបស់សម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕