Uncategorized

“មន្ត្រីទាំងអស់ត្រូវបន្តរក្សាសុច្ចរិតភាពកុំពាក់ព័ន្ធបទល្មើសនានា”

 

TL.012417770/

ខេត្តព្រះវិហារ៖រដ្ឋបាលខេត្តព្រះវិហារហារ​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​,​លោក​ឡុង​សុវណ្ណ​ប្រធាន​ក្រុមប្រឹក្សា​ខេត្តព្រះវិហារ​កាលពី​រសៀល​ថ្ងៃទី​២៩​ខែធ្នូ​ឆ្នាំ​២០២០​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​សាលាខេត្ត​។​ក្នុងនោះ​ក៏មាន​ការចូលរួម​ពី​មន្ត្រី​ចំណុះ​រដ្ឋបាលខេត្ត​ជាច្រើនរូប​។​
​លោក​ឡុង​សុវណ្ណ​បាន​ផ្តាំផ្ញើ​ដល់​មន្ត្រីក្រោមឱវាទ​ត្រូវ​បន្ត​ខិតខំ​បំពេញការងារ​ស្នូល​របស់ខ្លួន​បន្ថែមទៀត​។​ជាពិសេស​ត្រូវ​បន្ត​ចុះជួយ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឱ្យ​បានល្អ​បន្ថែមទៀត​ដែល​ទាំងនេះ​ពិតជា​បាន​ស្តែង​ឱ្យឃើញ​ពី​ការយកចិត្តទុកដាក់រ​បស់​ថ្នាក់ដឹកនាំ​ខេត្ត ។​

​លោក​ប្រាក់ សុវណ្ណ អភិបាលខេត្ត​បាន​ថ្លែង​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លោក​,​លោកស្រី​និង មន្ត្រី​ទាំងអស់ ដែល​បាន​លះបង់​កម្លាំងកាយ ចិត្ត ខិតខំ​ប្រឹងប្រែង​បំពេញ​តួនាទី​ភារកិច្ច​យ៉ាង​ខ្ជាប់ខ្ជួន ដោយ​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់​ស្រឡាញ់​ការងារ​ចេញពី​បេះដូង​ប្រកបដោយ​សុ​ឆន្ទៈ​មនសិការ​និង​ឧត្ដមគតិ​ជាតិ​សម្រាប់​ខេត្តព្រះវិហារ​។​ដោយ​ទទួលបាន​ជោគជ័យ នា​រយៈពេល​កន្លងមក​លទ្ធផល និង​សមិទ្ធផល​នានា​ដែល​ខេត្តព្រះវិហារ​សម្រេចបាន​រហូតដល់​ពេលនេះ​គឺ​ប្រាកដ​ណាស់​ថា​មិនអាច​កាត់ផ្ដាច់​ចេញពី​ការចូលរួមចំណែក​រប​ស់​មន្ត្រី​ទាំងអស់​ដែលមាន​វត្តមាន​នាឱកាស​នេះ​បានទេ​។​

​លើសពីនេះ​អភិបាលខេត្ត​បាន​ផ្តាំផ្ញើរ​ដល់​មន្ត្រីក្រោមឱវាទ​ត្រូវ​បន្ត​រក្សា​សុច្ច​រឹត​ភាព​កុំ​ពាក់ព័ន្ធ​បទល្មើស​នានា ត្រូវ​រក្សា​តម្លៃ​ថ្លៃថ្នូរ​នៃ​មន្ត្រី​សាធារណៈ និង​រក្សា​តម្លៃ របស់ អង្គភាព ព្រោះ អ្នក​ទាំងអស់គ្នា សម្រាប់ ជាតិ​មាតុភូមិ​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *