Uncategorized

ឃុំខ្លួនបុរសម្នាក់ដែលគំរាមបញ្ចេញរូបភាពរួមរ័កដោយទាប្រាក់១០លានរៀលពីនារីជាសង្សារ

ស្ទឹងត្រែង៖កាលពីថ្ងៃទី៣ខែកញ្ញាឆ្នាំ​២០២០​បុរស​ម្នាក់​គំរាម​បញ្ចេញ​video​រួមភេទ​ជាមួយ​នារី​ម្នាក់​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការខេត្ត​ស្ទឹងត្រែង​សម្រេច​ចោទប្រកាន់​ពីបទ​គំរាមកំហែង​កេ​រ្ត៍​ដាក់ពន្ធនាគារ​រង់ចាំ​ការស៊ើបអង្កេត​ជា​បន្តទៀត​។​

​សូមបញ្ជាក់ថា​ជនជាប់ចោទ​ឈ្មោះ​ចាន់​ភ័​ត្រា​អាយុ​២៤​ឆ្នាំមាន​ស្រុកកំណើត​ភូមិ​ក្រោម​ឃុំ​ព្រះ​រំកិល​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។​បច្ចុប្បន្ន​រស់នៅ​ភូមិ​លើ​ឃុំ​ថា​ឡា​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​ខេត្តស្ទឹងត្រែង​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១​ខែកញ្ញា​ឆ្នាំ​២០២០​។​
ក្រោយពី​ជនជាប់ចោទ​នេះ​បាន​ប្រើ​រូបភាព​គំរាម​ទារប្រាក់​ទៅលើ​នារី​ម្នាក់​ដែលជា​សង្សារ​ដោយ​លួចលាក់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​បុរស​នេះ​បាន​ប្រើ​រូបភាព​គំរាម​បញ្ចេញ​វីដេអូ​រួមភេទ​ទារប្រាក់​ចំនួន​១០​លាន​រៀល​ពី​នារី​ជា​ដៃគូ​សង្សារ​។​ប៉ុន្តែ​នារី​ដែលជា​សង្សារ​បានដាក់​ពាក្យ​បណ្ដឹង​ទៅ​សមត្ថកិច្ច​ដើម្បី​ចោទប្រកាន់​ទៅលើ​បុរស​ជា​សង្សារ​របស់ខ្លួន​កាលពី​ថ្ងៃទី​២៥​ខែសីហា​ឆ្នាំ​២០២០​។​

​បន្ទាប់ពី​នារី​រងគ្រោះ​បានដាក់​ពាក្យបណ្ដឹង​រួចមក​ខាង​កម្លាំង​នគរបាល​ខេត្ត​ក៏បាន​ស៊ើបអង្កេត​និង​ប្រើ​នីតិវិធី​ដើម្បី​ចាប់ខ្លួន​បុរស​រូបនោះ​។​ក្រោយពី​ឃាត់ខ្លួន​រួច​ហើយក៏​ត្រូវបាន​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​។​នៅ​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០២០​លោក​អួ​ង​វុ​ទ្ធា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តស្ទឹងត្រែង​បានសម្រេច​ចោទប្រកាន់​ឈ្មោះ​ចាន់​ភ័​ត្រា​ពីបទ​គំរាមកំហែង​កេ​រ្ត៍​ប្រព្រឹត្ត​នៅ​ភូមិ​ស្រែ​ពោធិ៍​សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *