Uncategorized

សមត្ថកិច្ចចាប់ចោរលួចម៉ូតូម្នាក់នៅសង្កាត់អូរបែកក្អម

 

​ភ្នំពេញៈ​ជនសង្ស័យ​ម្នាក់​បាន​លួច​ម៉ូតូ​របស់​ជនរងគ្រោះ​បាន​ហើយ​ជិះ​រត់​មិន​រួច​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​អូរ​បែកក្អម​ស្ទាក់​ចាប់បាន​។​ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​មុខផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ទ្រុងមាន់​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​៖​ជនសង្ស័យ​មានឈ្មោះ​បូ​វាសនា​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​មុខរបរ​គ្មាន​ស្នាក់នៅ​ផ្ទះជួល​ភូមិ​ក្រាំង​អង្ក្រង​សង្កាត់​ក្រាំងធ្នង់​ខណ្ឌ​សែន​សុខ​។​ចំណែក​ជនរងគ្រោះ​ឈ្មោះ​ធា​វ​សុខ​មេ​ត​ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​មុខរបរ​ជួសជុល​រថយន្ត​ស្នាក់នៅ​បន្ទប់​ជួល​សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​នីតិវិធី ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *