Uncategorized

ម៉ូតូបើកបុកជាមួយម៉ូតូបណ្តាលឲ្យ៣នាក់ស្លាប់និងម្នាក់រងរបួសធ្ងន់

 

​តាកែវ​៖​ជនរងគ្រោះ​បីនាក់​បាន​ស្លាប់​ភ្លាមៗ​និង​មាន​ម្នាក់​បាន​រងរបួស​ធ្ងន់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​ក្នុងទិសដៅ​ផ្ទុយគ្នា​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវ​លេខ​១២៩​ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៥​និង​២៦​ស្ថិតនៅ​ភូមិ​ព្រៃ​ល្វា​កើត​ឃុំ​ព្រៃ​ល្វា​ស្រុក​ព្រៃកប្បាស​ខេត្តតាកែវ​កាលពី​រសៀល​ថ្ងៃទី​៣ ខែកញ្ញា​ឆ្នាំ​២០២០​។​
​សមត្ថកិច្ច​នគរបាល ស្រុក​ព្រៃកប្បាស បានឱ្យដឹងថាៈ ម៉ូតូ​ជនរងគ្រោះ​ទី​១ ម៉ាក​ហុងដា វ៉េវ ពណ៌​ទឹក​ប៊ិក ពាក់​ស្លាក​លេខ ព្រៃវែង 1A 8233 បើកបរ​ដោយ​ឈ្មោះ តែម នាង ភេទ​ប្រុស អាយុ ៣០ ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ព្រំ ឃុំ​ព្រៃកប្បាស ស្រុក​ព្រៃកប្បាស ខេត្តតាកែវ បាន​ស្លាប់​នៅ​កន្លែងកើតហេតុ ។​អ្នករួមដំណើរ​ម្នាក់ ឈ្មោះ ចឹ​ម ជី​វ័​ន្ត ភេទ​ប្រុស អាយុ​៦​ឆ្នាំ រងរបួស​ធ្ងន់ និង​បាន​ស្លាប់ នៅពេល​បញ្ជូន ទៅ​មន្ទីរពេទ្យ​។​
​ដោយឡែក ភាគី​ម្ខាង​ទៀត ម៉ូតូ​ម៉ាក ភី​ស៊ី​អិ​ច (PCX) បើកបរ​ដោយ​ឈ្មោះ អ៊ឹម ស្រី​ពៅ ភេទ​ស្រី អាយុ​២២​ឆ្មាំ រស់នៅ​ភូមិ​តា​មួង ឃុំ​រំ​ចង់ ស្រុក​សំរោង ខេត្តតាកែវ បាន​ស្លាប់​នៅ​កន្លែងកើតហេតុ និង​អ្នករួមដំណើរ​ម្នាក់ ឈ្មោះ ប៊ុន សូ​ណាត ភេទ​ស្រី អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​បែក​សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ រងរបួស​ធ្ងន់​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *