Uncategorized

មេបញ្ជាការកងទ័ពខេត្តព្រះវិហារប្រគល់ថវិកាបេឡាមរណៈសង្គ្រោះជូនគ្រួសារក្រីក្រ

 

​ព្រះវិហារ​៖​លោក ឧ​ត្ត​ម​សេនីយ៍​ទោ ច័ន្ទ សុ​ភ័​ត្ត្រា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ និង​ជា ប្រធាន ស​.​អ​.​ក ខេត្តព្រះវិហារ កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២០​បាន​ដឹកនាំ​ក្រុមការងារ សអក ខេត្ត​, ក្រុមការងារ សអក ស្រុក​, ចុះ​ប្រគល់​ថវិកា​បេឡា​មរណៈ​សង្គ្រោះ​ចំនួន ៤.០០០.០០០​រៀល​។​ជូន​គ្រួសារ​សព អតីតយុទ្ធជន ឈ្មោះ ពៅ សានី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ​និវត្តជន បានទទួល​មរណៈភាព​នៅ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០ នៅ​ភូមិ​ធ្មា ឃុំ​ធ្មា ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ ។​

​លោក​ប្រធាន ក៏បាន​បន្ត​ដឹកនាំ​ក្រុមការងារ​ចុះសួរសុខទុក្ខ អតីតយុទ្ធជន ចំនួន ៥​គ្រួសារ និង​ប្រជាពលរដ្ឋ​ក្រីក្រ ចំនួន ១០​គ្រួសារ ស្ថិតក្នុង​ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ ។ អតីតយុទ្ធជន ៥​គ្រួសារ ក្នុង​១​គ្រួសារៗ​ទទួលបាន​ថវិកា​ចំនួន ៣០.០០០​រៀល​,​មាន​អង្ករ​,​ប៊ីចេង​, ទឹកដោះគោ​កំប៉ុង​, ទឹកស៊ីអ៊ីវ​និង​ស្ករសរ​។​
​ក្នុងនោះ​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​១០​គ្រួសារ ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​នេះ ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​ថវិកា​ចំនួន ២០.០០០​រៀល ។ ថវិកា និង​សម្ភារ​ទាំងអស់នេះ គឺជា​អំណោយ​ដ៏​ថ្លៃថ្លារ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​ជា ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *