Uncategorized

លោកឧត្តមកនសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចាត់ដំណាងនាំយកថវិកាចំនួន៧.២១០.០០០រៀលទៅប្រគល់ជូនក្រុមគ្រួសារសពលោកវីរៈសេនីយ៍ទោ ប៉ក់ សំអន អតីតនាយរងការិយាល័យបុគ្គលិក(មន្ត្រីចូលនិវត្តន៍)

បន្ទាយមានជ័យ​:​ នៅ​ព្រឹក​ថ្ងៃ​ទី៨ខែមករា​ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ផែន​ការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក​វរសេនីយ៍ឯក​លី​ ប៊ុន​រត្ន័ស្នង​ការរង​ លោក​វរសេនីយ៍ឯក​ ឱ​ នរិន្ទ​ នាយ​ការិយាល័យ​បុគ្គិលិក​និង​លោកវរសេនីយ៍ឯក បាន​ ធឿននាយ​ការិយាល័យ​ផ្សព្វផ្សាយ​អប់រំ​បាននាំយកថវិការបស់សមាគមន៍មិត្តនគរបាលជាតិកម្ពុជានិងថវិកាចូលរួមរបស់កម្លាំងស្នងការដ្ឋាននគរបាលខេត្ត សរុបចំនួន៧,២១០,០០០​រៀលទៅប្រគល់ជូនក្រុមគ្រួសារសព លោកវរសេនីយ៍ទោ​ប៉ុក​ សំអន​អតីត​នាយ​រង​ការិយាល័យ​បុគ្គិលិក​(មន្ត្រី​ចូល​និវត្តន៍​) នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានទទួលមរណភាពនៅថ្ងៃទី៦​ ខែមករា​ ឆ្នាំ២០២៣ វេលាម៉ោង៤និង៣០នាទីព្រឹក​ ដោយរោគាពាធក្នុងជន្មាយុ៦១ឆ្នាំ​ ។​

សពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី នៅគេហ​ដ្ឋាន​នៃសព​ដែល​ស្ថិត​នៅ​ភូមិខ្លាកូនថ្មី​ សង្កាត់​កំពង់​ស្វាយ​ ក្រុង​សិរីសោភ័ណ​ខេត្ត​បន្ទាយ​មាន​ជ័យ​។

ថ្លែងក្នុងឱកាសដ៏ក្រៀមក្រំនោះ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្សបានពាំនាំការផ្តាំផ្ញើពីសំណាក់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងខ្លួនលោកផ្ទាល់ចូលរួមមរណទុក្ខនិងចូលរួមសោក ស្តាយយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារសព ដែលបាត់បង់ ប្តី ឪពុក ជាទីគោរពស្រឡាញ់ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *