Uncategorized

សម្ដេចតេជោ÷រកឃើញ១៤នាក់មានផ្ទុកកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា

 

​ភ្នំពេញ​៖​សម្តេច​តេ​ជោ​ហ៊ុនសែន​បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០២០​ពី​ក្រុង​សៀមរាប​ថាៈ លទ្ធផល​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩​ក្នុង​ព្រឹត្តិការណ៍​២៨​វិច្ឆិកា​បានបង្ហាញ​ថា​សរុប​មនុ​ស្ស​១៤​នាក់​ហើយ​ដែល​បាន​រកឃើញ​មាន​ជំងឺ​កូ​វីដ​១៩ បន្ទាប់ពី​រកឃើញ​ចំនួន​៦​ករណី​បន្ថែមទៀត​។​

​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​ថ្លែងថាៈ​អ្នក​ធ្វើតេស្ត​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​នៅ​ទូទាំងប្រទេស​មាន​ចំនួន​៣.៣៣២​សំណាក​មកពី​៧​ខេត្ត​។​សម្តេច​តេ​ជោ​ហ៊ុនសែន​មានប្រសាសន៍​បន្តថាៈ​មកដល់ពេលនេះ​វា​មាន​ចំនួន​១៤​ករណី​ហើយ​ប្រសិនបើ​ត្រូវ​អះអាងថា​ទៅ​ពី​ខេត្តសៀមរាប​ជា​ករណី​ឆ្លង​មួយទៀត​(​កូនស្រី​លោក​ឆែម​សាវុធ​)​គឺ​នឹងមាន​ចំនួន​១៥​ករណី​។​ប៉ុន្ដែ​សំណាក​ទើបនឹង​ធ្វើតេស្ដ​បាន​ចំនួន​២.២៤៧​សំណាក ក្នុងចំណោម​៣.៣៣២​សំណាក​។​

​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​បន្តថាៈ​ថ្ងៃនេះ​នឹង​យក​សំណាក​ជាង​២​ពាន់​សំណាក​បន្ថែមទៀត​។​ក្នុងនោះ​តែ​នៅ​ផ្សារ​អ៊ី​អន​១​ជាង​១​ពាន់​សំណាក​,​ធ្វើ​នៅ​ក្រសួងមហាផ្ទៃ​និង​ធ្វើ​នៅ​កន្លែង​ដែល​កូនចៅ​របស់លោក​ឆែម​សាវុធ​បាន​ទៅដល់​រាប់ទាំង​នៅ​កោះ​ពេជ្រ​ជាដើម​។​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​ថ្លែងថាៈ​ប្រតិបត្តិការ​ទប់ស្កាត់​កូ​វីដ​១៩​បានធ្វើ​លឿន​ហើយ​ក្នុង​ទ្រង់ទ្រាយ​ធំ​តែ​កន្លែង​ខ្លះ​មិនទាន់​លឿន​នៅឡើយ​។​
​សូមជម្រាបថា​៖​កម្ពុជា​បាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចូលក្នុង​សហគមន៍​ជា​លើកដំបូង​នៅ​ថ្ងៃទី​២៨​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​បន្ទាប់ពី​ធ្វើតេស្ត​រកឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩​លើ​ក្រុមគ្រួសារ​អគ្គនាយក​ពន្ធនាគារ​ក​ម្ពុ​ជារួម​នឹង​អ្នករស់នៅ​ជាមួយ​។​ក្រសួងសុខាភិបាល​មិនទាន់បាន​រកឃើញ​ពី​ប្រភព​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩​នេះ​នៅឡើយ​ទេ​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *