Uncategorized

រថយន្តបើកបុកអ្នកជិះម៉ូតូបណ្ដាលឲ្យស្ត្រីមានផ្ទៃពោះ៦ខែស្លាប់ឯប្ដីរងរបួស

​ភ្នំពេញ​៖​រថយន្ត​មួយគ្រឿង​បាន​បើក​បុក​ពីក្រោយ​អ្នកជិះ​ម៉ូតូ​និង​កិន​ចំក្បាល​បណ្ដាលឱ្យ​ប្រពន្ធ​ស្លាប់​ទាំង​មានកូន​ក្នុង​ផ្ទៃ​៦​ខែ​ឯ​ប្ដី​រងរបួស​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ​ក្នុង​សង្កាត់​បាក់​ខែង​ខណ្ឌ​ជ្រោយចង្វារ​កាលពី​ព្រលប់​ថ្ងៃទី​២៩​ខែ​វិឆ្ឆិកា​ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​បានដឹង​ពី​ជនរងគ្រោះ​ជា​ប្តី​ឱ្យដឹងថាៈ​ប្រពន្ធ​គាត់​មាន​ផ្ទៃពោះ​៦​ខែ​ដែល​ធ្វើដំណើរ​មកពី​ខេត្តស្វាយរៀង​ត្រឡប់​ទៅ​ភ្នំពេញ​ដើម្បី​ចូលធ្វើ​ការងារ​វិញ​។​សព​ស្ត្រី​រងគ្រោះ​ឈ្មោះ​ស្រី​នី​ភេទ​ស្រី​អាយុ​២៥​ឆ្នាំ​មុខ​របក​ម្មការ​នី​រោងចក្រ​ព្រៃ​ស មាន​ស្រុកកំណើត​នៅ​ខេត្តស្វាយរៀង​។​

​ប្រភព​ដដែល​បាន​បន្តថាៈ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​ស្វាយរៀង​1J.9865​។​ឯ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពាក់​ផ្លាកលេខ​ព្រះ​ស៊ី​ហ​នុ​3A7295​។​រថយន្ត​បង្ក​ព្យាយាម​បើក​រត់​ទាំង​ម៉ូតូ​នៅក្រោម​រថយន្ត​អូស​ប្រមាណ​ជិត​មួយរយ​ម៉ែត្រ​បាន​ទុក​រថយន្ត​ចោល​រត់​ចូល​ព្រៃ​បាត់​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *