Uncategorized

សមត្ថកិច្ចខេត្ត,ស្រុកសហការគ្នា ចាប់បានជនសង្ស័យ៦នាក់ពាក់ព័ន្ធគ្រឿងញៀន


​ខេត្តកំពង់ឆ្នាំង​៖​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​សហការ​ជាមួយ​នគរបាល​ស្រុក​កំពង់ត្រឡាច​
​បាន​ចាប់​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ចំនួន​៧​នាក់​។​

ការឃាត់ខ្លួនជនសង្ស័យ៧នាក់នេះបានធ្វើ​ឡើង​នៅ​ភូមិ​ផ្សារ​ត្រាច​ឃុំ​លង្វែក​ស្រុក​កំពង់ត្រាច​ខេត្តកំពង់ឆ្នាំង​កាលពីរ​រសៀល​ថ្ងៃទី​៩​ខែធ្នូ​ឆ្នាំ​២០២០​។​
មន្ត្រី​ក្នុង​ប្រតិបត្តិការ​បានឱ្យដឹងថាៈ​ជា​លទ្ធផល​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ មានឈ្មោះ​ប្រាច​ហ៊ីម​អាយុ​៣២​ឆ្នាំ​ជា​អ្នកផ្តល់​ទីតាំង​។​

ឈ្មោះហ៊ី.​សុខលី​ហៅ​តូច​អាយុ​១៦​ឆ្នាំ​អ្នកប្រើប្រាស់​សារធាតុ​ញៀន​។​ឈ្មោះ​យ​ន​.​វិជ្ជា​អាយុ​១៦​ឆ្នាំ​ប្រើប្រាស់​សារធាតុ​ញៀន​។​ឈ្មោះ គល់​.​ថា អាយុ ២៧​ឆ្នាំ​ប្រើប្រាស់​សារធាតុ​ញៀន​។​ទាំង​៤​នាក់​នៅ​ភូមិ​ផ្សារ​ត្រាច​ឃុំ​លង្វែក​ស្រុក​កំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង​។​

​ឈ្មោះ​ប៉ុន​.​រតន​:​អាយុ​៣៥​ឆ្នាំ​នៅ​ភូមិ​ខ្យា​ង​ឃុំ​ស្វាយ​ស្រុក​សាមគ្គី​មានជ័យ​ប្រើប្រាស់​សារធាតុ​ញៀន​ដកហូត​វត្ថុតាង​:​ឧបករណ៍ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​។​ឈ្មោះ អ៊ិត​.​សារិត អាយុ ៤១​ឆ្នាំ ជួញដូរ​សារធាតុ​ញៀន​ដកហូត​វត្ថុតាង​:​ថ្នាំ​ញៀ​ចំនួន​៥​កញ្ចប់​,​សម្ភារ​វេច​ខ្ចប់​មួយចំនួន​។​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៦​នាក់​ត្រូវ​សមត្ថកិច្ច​បញ្ជូនទៅ​តុលា​ការបន្ត​នីតិវិធី​៕​ស​ហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *