Uncategorized

ទំនាស់ដីធ្លីបង្កជាករណីហិង្សាវាយកម្ទេចចោលរបងស័ង្កសីជាច្រើនរយម៉ែត្រ

 

​ព្រះសីហនុ​៖​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថាៈ​នៅ​ភូមិ​គគី​ឃុំ​បិត​ត្រាំ​ង​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​២៦​ខែធ្នូ​ឆ្នាំ​២០២០​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​នាក់​ដែល​អះអាងថា​ជា​ក្រុម​២៣​គ្រូ​សារបាន​នាំគ្នា​ទៅ​វាយ របង​ស័ង្កសី​លោក​សៅ​សុខ​ដែលជា​ភាគី​ទំនាស់​របស់ខ្លួន​ប្រវែង​ប្រមាណ​១០០​ម៉ែត្រ​។​

​ប្រភព​ដដែល​បាន​បន្តថា​៖​ក្រោយពី​បំផ្លាញ​ខ្ទេច​អស់​គ្មាន​សល់​ពួគគាត់​បាន​និយាយថា​របង ដែក​ស័ង្កសី​នោះ សាងសង់​រំលោភបំពាន​លើដី​កម្មសិទ្ធិ​របស់​ពួកគាត់​។​ចំណែក​ភាគី​លោក​សៅ​សុខ​ខណៈនោះ​មិនបាន​ចេញមុខ​តតាំង​ជាមួយ​ប្រជាពលរដ្ឋ​នោះទេ​ដោយសារតែ​ប្រជាពលរដ្ឋ​មាន​ចំនួន​ច្រើន ។​

​ជុំវិញ​បញ្ហា​វាយកម្ទេច​របង​របស់​លោក​សៅ​សុខ​នេះ​ក្រុម​ប្រជាពលរដ្ឋ​បាន​លើកឡើងថា​៖​ការ​វាយរបង​កម្ទេចចោល​នាពេលនេះ​វា​មិនមែនជា​រឿង​ខុស​អ្វី​ទេ​។​ពីព្រោះ​ដី​ចំណុច​នេះ​ជា​ដី​កម្មសិទ្ធិ​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ​ចំនួន​២៣​គ្រួសារ​ទំហំ​ប្រមាណ​៥​ហិកតា​៤០​អារ​មាន​លេខ​និយាម​ការ​(៣៤៤២៥៩ ដល់​៣៤៤៥០៣)​។
​ដី​នេះ​ត្រូវបាន​អាជ្ញាធរ​ស្រុក​អាជ្ញាធរខេត្ត​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចុះ​វាស់វែង​ទទួលស្គាល់​អស់ហើយ​។

​ពលរដ្ឋ​បាន​បន្តថា​៖​ការធ្វើ​របង​របស់លោក​សៅ​សុខ​គឺជា​ការរំលោភបំពាន​ទាំងស្រុង​តែម្តង​ដូចនេះ​ពួកគាត់​ត្រូវតែ​រួមគ្នា​វាយរបង​ទាំងនោះ​កម្ទេចចោល ដើម្បី​យក ដី​មក​គ្រប់គ្រង​វិញ​។​ចំណែក​ភាគី លោក សៅ សុខ វិញ ក៏បាន​បញ្ជាក់​ផងដែរ​ថា​៖​ដី​របស់គាត់​មាន​ទំហំ​១៦​ហិកតា ៩៣៣៤ អារ​ស្ថិត​ក្នុងភូមិ​គគី ឃុំ​បិត​ត្រាំ​ង និង​មាន​លេខ និយាម​ការ (៣៤៣ ៥១២​ដល់​៣៤៣៩១២)​គឺជា​ដី​មានកម្ម​សិទ្ធិ ស្របច្បាប់​។​

​ភាគី​លោក សៅ​សុខ​បាន​បន្តថា​៖​ដោយ​កន្លងមក​ដី របស់ គាត់ ត្រូវបាន​ក្រសួង​ដែនដី និង មន្ទីរ​ដែនដី​ខេត្ត និង​ក្រុម​អន្តរក្រសួង​បាន​ចុះ​វាស់វែង​ច្បាស់លាស់​ចំនួន ២​ដង​រួចមកហើយ ព្រមទាំង​បានធ្វើ កំណត់ ហេតុ ដាក់ជូន ឯកឧត្តម ឧបនាយករ​ដ្ឋី​មន្ត្រី​ជា សុផារ៉ា កាល ពីថ្ងៃ​ទី ២៥ ខែមករា ឆ្នាំ ២០១៩ និង​មានការ ឯក ភាព​ពី​ឯកឧត្តម រដ្ឋមន្ត្រី​នៅលើ​ទីតាំង​ដី​នេះ​ផងដែរ ។​

​ចំណែក​ដី​របស់ លោក ឡុង កាត តំណាងឱ្យ​ប្រជាពលរដ្ឋ ២៣​គ្រួសារ​ដែលមាន លេខ​និយាម​ការ​(៣៤៤២៥៩ ដល់ ៣៤៤៥០៣)​មិន​ស្ថិតនៅ​ត្រង់ចំណុច​វិវាទ​នេះ​ទេ ។​គឺ​នៅ​កន្លែង​ផ្សេង​គ្មាន​ការពាក់ព័ន្ធ​ជាមួយ និង​ដី​របស់ លោក​ឡើយ ដូចនេះ សកម្មភាព​របស់​ប្រជាពលរដ្ឋ ដែល​នាំគ្នា​មក​វាយកម្ទេច​របង​ដែក ស័ង្កសី​របស់លោក នាពេលនេះ វា​ជា​រឿង​មិន​ត្រឹម ត្រូវ​ឡើយ​។​

​លោក សៅ សុខ​ក៏បាន បន្តថា ជុំវិញ​បញ្ហា​ទំនាស់​នេះ​កាលពី​នៅ​ថ្ងៃទី ២២​ខែធ្នូ​ឆ្នាំ​២០២០​កន្លងទៅ​ថ្មី​នេះ​លោក បានដាក់​ពាក្យ បណ្តឹង ឈ្មោះ ឡុ​ក កាត នឹង​បក្ខពួក​ទៅ​រដ្ឋបាល​ឃុំ​បិត​ត្រាំ​ង រួចហើយ ដើម្បី ឱ្យ​ថ្នាក់ដឹកនាំ អាជ្ញាធរ​ឃុំ​បិត​ត្រាំ​ង​ចុះមក​ពិនិត្យ​ជាក់ស្តែង​និង​ដោះស្រាយ​។​ប៉ុន្តែរ​គួរឱ្យ​សោកស្តាយ​បញ្ហា​នេះ​មិនទាន់បាន​ដោះស្រាយ ផង​បែរជា កើត មាន​បញ្ហា​នាំគ្នា​មក​វាយកម្ទេច របង​របស់លោក ចោល​អស់​គ្មាន​សល់​ទៅវិញ​។​

​លោក មា​ច ចាន់ មេឃុំ​បិត​ត្រាំ​ង ក្នុង ខណៈពេល​លោក ចុះ​ចំណុច កើតហេតុ នោះ លោក បានបញ្ជាក់ ប្រាប់ ប្រជាពលរដ្ឋ​ថា​ដី​នេះ​បើតាម ការអះអាង​របស់ សៅ សុខ បាន​បញ្ជាក់ថា ដី​ប្រជាពលរដ្ឋ ចំនួន​២៣​គ្រួសារ មិនមាន​និយាម​ការ លើ​ទីតាំង​ដី​នេះ​ទេ​។​ប៉ុន្តែរ នេះ​គ្រាន់តែ ការអះអាង របស់លោក សៅ សុខ តែ ប៉ុណ្ណោះ ត្រង់​ថា ដី​ជាន់គ្នា​ឬ​យ៉ាងណា​នោះ គឺ​អាស្រ័យ លើ ការ ចុះ​វាស់វែង ជាក់ស្តែង របស់ មន្ត្រី​ជំនាញ ចំណែក លោក​គ្មាន​ជំនាញ​ក្នុង​រឿងនេះ ទេ ។

​តែ​ទោះជា​យ៉ាងណាក៏ដោយ លោក​មេឃុំ​បិត​ត្រាំ​ង ក៏បាន​ពន្យល់ ណែនាំ​ទៅដល់ ប្រជាពលរដ្ឋ ថា​ឈប់​បន្តសកម្មភាព​វាយរបង របស់ លោក សៅ​សុខ បែបនេះ តទៅទៀត វា​មិន មែន​ជាការ​ត្រឹមត្រូវ​ទេ គឺ​ខុសច្បាប់​ហើយ ។​ដោយ​ទុក​បញ្ហា​នេះ​ឱ្យ​មន្ត្រី​ជំនាញ​និង​ថ្នាក់ដឹកនាំ​ខេត្ត​ជា អ្នក​ដោះ ស្រាយ​ទើប ល្អប្រសើរ ៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *