ស្ទឹងត្រែង៖បុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងបានជួបនឹងឧបទ្ទវហេតុលិចទូកបណ្ដាលឱ្យស្លាប់។គ្រោះថ្នាក់នោះកើតឡើងនៅភូមិស្វាយរៀងឃុំតាឡាតស្រុកសេសានខេត្តស្ទឹងត្រែងកាលពីល្ងាចថ្ងៃទី២៥ខែធ្នូឆ្នាំ២០២០។តែសពត្រូវបានរកឃើញនៅវេលាម៉ោង៨ព្រឹកថ្ងៃទី២៦ខែធ្នូ។
មន្ត្រីនគរបាលប៉ុស្តិ៍តាឡាតបានប្រាប់ឱ្យដឹងថា៖បុរសដែលស្លាប់ដោយសារលិចទូកនោះឈ្មោះមិត្តសំណាងអាយុ៥៨ឆ្នាំរស់នៅភូមិឃុំកើតហេតុ។មន្ត្រីនគរបាលបានបញ្ជាក់ទៀតថាករណីនេះកើតឡើងគឺដោយសារជនរងគ្រោះមានជាតិស្រវឹងហើយបានេជិះទូកក៏ជួបឧបទ្ទវហេតុលិចទូកទើបបណ្ដាលឱ្យស្លាប់តែម្តង៕សហការី