Uncategorized

តំណាងអភិបាលខេត្តព្រះវិហារយកអំណោយជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់

ព្រះវិហារ៖នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ ២០២១ នេះ លោកស្រីចឹក ហេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងក្រុមការងារ តំណាងលោកប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាខេត្ត។លោកស្រី បាននាំយកអំណោយមនុស្សធម៌ចុះសួរសុខ ទុក្ខដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីយប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ចំនួន២៩ខ្នង។ ក្នុងនោះខូច ខាតទាំងស្រុង ១ខ្នង មធ្យម ១៥ខ្នង និងខូចខាតស្រាល ១៣ខ្នង ស្ថិតនៅឃុំស្អាង និងឃុំច្រាច់ ស្រុកជ័យសែន ។
លោកស្រីចឹក ហេង បាន សម្តែងនូវការសោកស្តាយចំពោះការខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែងបង្ករដោយគ្រោះធម្មជាតិដែលមិននឹកស្មានដល់។លោកស្រីក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន។
ក្នុងនោះមានក្រុមគ្រួសារ ដោយត្រូវបិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ដែលងាយនឹងបង្កឱ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវថែ រក្សាសុខភាព និងមានអនាម័យឱ្យបានស្អាតល្អក្នុងការរស់ នៅ និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំចូលរួមការពារ ទប់ស្កាត់មេរោគ កូវីដ១៩ ។
សម្ភារផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន៖អង្ករ២៥គីឡូ មី ១ កេស ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ សារុង១ ក្រមា១ ភួយ១ មុង១ និងថវិកាមួយចំនួន សម្រាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរ និងមធ្យមទទួលបាន តង់ចំនួន១ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *