Uncategorized

បើករថយន្តបុកម៉ូតូពីក្រោយបណ្ដាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់

 

ភ្នំពេញ៖អ្នកបើកបររថយន្តម្នាក់ខ្វះការប្រុងប្រយ័ត្នបានបុកម៉ូតូពីក្រោយពេញទំហឹងបណ្ដាលឱ្យស្ត្រីម្នាក់បានរងរបួសធ្ងន់ដោយបាក់ភ្លៅម្ខាង។ហេតុការណ៍បានកើតឡើងនៅមុខវត្តទួលសុភាឃួនតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងសង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យកាលពីល្ងាចថ្ងៃទី១៣ខែមករាឆ្នាំ២០២១។
សាក្សីបានឱ្យដឹងថា៖មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមពាក់ផ្លាកលេខភ្នំពេញ1IH2258ធ្វើដំណើរដោយបុរសនិងស្ត្រីម្នាក់ទៀត។លុះមកដល់ត្រង់មុខខ្លោងទ្វារវត្តទួលសុភាឃួនស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌ខៀវពាក់ផ្លាកលេខភ្នំពេញ2B3417បានបុកពីក្រោយពេញទំហឹងបណ្ដាលឱ្យស្ត្រីម្នាក់រងរបួសធ្ងន់បាក់ភ្លៅខាងឆ្វេង។ចំណែកអ្នកបើកបររថយន្តបង្កត្រូវពលរដ្ឋឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *