Uncategorized

រថយន្តដឹកខ្សាច់បើកបុកនិងកិនអ្នកជិះម៉ូតូបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ក្រោយរថយន្ត


​ភ្នំពេញ​៖​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ពី​រថយន្ត​ដឹក​ខ្សាច់​មួយគ្រឿង​បើក​បុក​អ្នកជិះ​ម៉ូតូ​ពីក្រោយ​និង​កិន​ហើយ​អូស​ជាច្រើន​ម៉ែត្រ​បណ្តាលឱ្យ​ស្ត្រី​ម្នាក់​ស្លាប់​ក្រោម​រថយន្ត​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​ត្រង់​ច្រមុះជ្រូក​ក្បាលថ្នល់​ក្នុង​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន​កាលពី​យប់​ថ្ងៃទី​៣០​ខែ​វិឆ្ឆិកា​ឆ្នាំ​២០២០​។​

មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថាៈ​សព​ស្ត្រី​រងគ្រោះ​មានឈ្មោះ​ឯម​ឡៃ​ភេទ​ស្រី​អាយុ​៥៥​ឆ្នាំ​ជនជាតិខ្មែរ​មុខរប​លក់​ផ្កា​ស្នាក់នៅ​សង្កាត់​ព្រែក​ឯង​ខណ្ឌ​ច្បារអំពៅ​។​រថយន្ត​ដឹក​ខ្សាច់​ពាក់​ផ្លាកលេខ​ភ្នំពេញ​3F.0210​បុក​ម៉ូតូ​គុប​មូល​ពណ៌​ខៀវ​ពាក់​ផ្លាកលេខ​ស៊េរី​ចា​ស់ដ​.0988​កណ​1​ពីក្រោយ​និង​កិន​ហើយ​អូស​ជាច្រើន​ម៉ែត្រ​បណ្តាលឱ្យ​ស្ត្រី​ម្នាក់​ស្លាប់​ក្រោម​រថយន្ត​។​ភ្លាមៗ​នោះ​តៃកុង​រថយន្ត​បង្ក​បាន​បើកទ្វារ​រត់​ទៅដល់​ផ្លូវ​៦០​ម៉ែត្រ​ត្រូវ​ប្រជាព​រដ្ឋ​ចាប់​ប្រគល់ឱ្យ​សមត្ថកិច្ច​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *