Uncategorized

គ្រាប់បែកទម្លាក់ពីលើយន្តហោះសម័យសង្គ្រាមទម្ងន់ជាង ៤០០គីឡូក្រាម រកឃើញនៅកំពង់ធំ

 

​ភ្នំពេញ​៖​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​សម័យ​សង្គ្រាម​ទម្ងន់​ជាង​៤០០​គីឡូក្រាម​ត្រូវបាន​រកឃើញ​នៅ​ខេត្តកំពង់ធំ​។​លោក ហេង រតនា អគ្គនាយក​អង្គភាព​ស៊ីម៉ាក់ បាន​អះអាងថា​៖​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ អ្នកជំនាញ​អង្គភាព​ស៊ីម៉ាក​រកឃើញ​គ្រាប់បែក​ទម្លាក់​ពីលើ​យន្តហោះ​
​សម័យ​សង្គ្រាម​ប្រភេទ MK83 ទម្ងន់​ជាង ៤៥០​គីឡូក្រាម​នៅ​ខេត្តកំពង់ធំ ។​

​លោក​អគ្គនាយក​ស៊ីម៉ាក់​បាន​បន្តថា ក្រោយពេល​រកឃើញ ជំនាញ​បាន​ដោះ​បន្សាប​គ្រាប់បែក​នេះ បាន​ជោគជ័យ ។​លោក​បាន​បញ្ជាក់ថា គ្រាប់បែក​នេះ មានការ​លំបាក​ក្នុង​ដោះ​បន្សាប​នៅនឹងកន្លែង ។​តែ​ទោះបីជា យ៉ាងណា ក៏ដោយ​អ្នកបច្ចេកទេស​រក​គ្រប់​ប​ធ្យោ​បាយ​ដើម្បី​បោសសម្អាត​គ្រាប់បែក​នេះ និង​ធានា​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *