Uncategorized

រថយន្តបើកបុកម៉ូតូបណ្ដាលឲ្យបុរសម្នាក់បែកក្បាលស្លាប់


​ភ្នំពេញ​៖​គ្រោះថ្នាក់​ចរាចរណ៍​ដោយមាន​រថយន្ត​មិន​ស្គាល់​ម៉ាក​បាន​បើក​បុក​ម៉ូតូ​ពីក្រោយ​បណ្តាល​
​ឱ្យ​បុរស​ម្នាក់​ស្លាប់​ហើយ​រថយន្ត​បង្ក​បើក​គេច​បាត់​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ​សង្កាត់​ចាក់អង្រែ​ក្រោម​ខណ្ឌមានជ័យ​កាលពី​យប់​ថ្ងៃទី​៥​ខែមករា​ឆ្នាំ​២០២១​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​៖​សព​ជនរងគ្រោះ​មានឈ្មោះ​ផែន​ចាន់ទី​ហៅ​ប៉ា​ជូ​លី​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​ជាជាង​ដែក​ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ព្រែក​តា​នូ​សង្កាត់​ចាក់អង្រែលើ​ខណ្ឌមានជ័យ​។​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ឌ្រឺ​ម​សង់​ស៊េរី​ឆ្នាំ​២០១២​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​ភ្នំពេញ​1BC.7511​ម៉ូតូ​ខូចខាត​ស្ទើទាំងស្រុង​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *