Uncategorized

រថយន្តបែនដាច់ហ្វ្រាំងបុករះម៉ូតូរថយន្តនិងផ្ទះពលរដ្ឋបណ្ដាលឱ្យរងការខូចខាតធ្ងន់ធ្ងរ



​ភ្នំពេញ​៖​រថយន្ត​បែន​ដាច់​ហ្វ្រាំង​បុក​រះ​ម៉ូតូ​,​រថយន្ត​និង​ផ្ទះ​ពលរដ្ឋ​បណ្តាលឱ្យ​រង​ការ​ខូ​ត​ខាត​ធ្ងន់ធ្ងរ​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ច្រកចូល​វត្ត​សន្សំ​កុសល​ក្នុង​សង្កាត់​បឹងទំពុន​ទី​១​ខណ្ឌមានជ័យ​រសៀល ថ្ងៃទី​៥​ខែមករា​ឆ្នាំ​២០២១​។​
​សាក្សី​បានឱ្យដឹងថា​៖​នៅ​មុនពេល​កើតហេតុ​មាន​រថយន្ត​បែន​ដឹក​ដី​ពាក់​ផ្លាកលេខ​ភ្នំពេញ​3D7419​មកដល់​ត្រង់ចំណុច​ខ្លោងទ្វារវត្ត​សន្សំ​កុសល​ក៏​បត់​ស្តាំ​ចូល​តាម​បណ្តោយ​ផ្លូវ​បេតុង​។​ស្រាប់តែ​រថយន្ត​នោះ​ដាច់​ហ្វ្រាំង​បាន​ជ្រុល​ទៅបុក​រះ​ម៉ូតូ​និង​រថយន្ត​ដែល​គេ​ចត​ទុក​នៅខាងមុខ​ផ្ទះ​រួច​ជ្រុល​ទៅបុក​ទូ​ធ្វើ​សោ​ចូល​ផ្ទះ​ទៀត​បណ្តាលឱ្យ​ម៉ូតូ​មួយគ្រឿង​ម៉ាក​PCX​រង​ការខូចខាត​ធ្ងន់ធ្ងរ​។​រីឯ​រថយន្ត​ម៉ាក​KIA​មួយគ្រឿង​ទៀត​រង​ការខូចខាត​ដែរ​៕​ស​ហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *