ត្បូងឃ្មុំ៖បុរសអាយុ៥៨ឆ្នាំម្នាក់បានស្លាប់បន្ទាប់ពីជនរូបនេះបានបើកបររថយន្តមិនបានបន្ថយល្បឿន នៅត្រង់ផ្លូវគ្រោះថ្នាក់ជង្ហុកច្រើននៅចម្ការស្វាយមួយកន្លែងស្ថិតក្នុងកោះថ្មឃុំទន្លូងស្រុកមេមត់កាលពីវេលាថ្ងៃត្រង់ថ្ងៃទី៥ខែមករាឆ្នាំ២០២១។
មន្ត្រីអាវុធហត្ថស្រុកមេមត់បានឱ្យដឹងថា អ្នកស្លាប់ឈ្មោះ ទាសុខហេងនៅភូមិមេមត់កណ្តាល ឃុំ/ស្រុកមេមត់ដោយបានបើកបររថយន្តជួបគ្រោះថ្នាក់ក្រឡាប់។រថយន្តម៉ាកតូយូតាហ៊ីលុច ពណ៌ទឹកប្រាក់ លេខភ្នំពេញ 2AM-0936 ។
ប្រភពដដែលបានបន្តថា៖ការស្លាប់របស់អ្នកបើកបរនេះបណ្តាលមកពីគាត់បើកបរជួបផ្លូវមានស្ថានភាពជង្ហុកខ្លាំងតែនៅតែរក្សាល្បឿនលឿនដដែលបង្កឱ្យរថយន្តក្រឡាប់ធ្លាក់ចេញពីផ្លូវហើយខ្ទាតតៃកុងចេញតាមកញ្ចក់ចំហៀងបោកក្បាលស្លាប់តែម្តង៕សហការី