Uncategorized

ឧកញ៉ាសៀងណាំប្រគល់ថវិកាចំនួន ៦.០០០ដុល្លារជូនដល់កងទ័ពការពារព្រំដែន

 

​សៀមរាប​៖​លោក​ឧកញ៉ា​សៀង​ណាំ​កាលពី​ព្រឹក​ថ្ងៃទី​៥​ខែមករា​ឆ្នាំ​២០២១​លោក​ឧកញ៉ា​បានប្រគល់​ថវិកា​ចំនួន​៦.៤០០​ដុល្លារ​អាមេរិក​ដល់​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​១​សម្រាប់​សាងសង់​អគារ​ផ្ទះបាយ​ថ្មី​ដែល​ឈរជើង​នៅ​ចំណុច​អូរ​កូនតឹង​ក្នុងភូមិ​សាស្ត្រ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ស្រែ​ណូយ​ស្រុក​វ៉ារិន​។​
ជាមួយគ្នា​នោះ លោក ឧ​ត្ត​ម​សេនី​យ៏​ទោ ស៊ីន ភា​ត់ មេបញ្ជាការ​តំបន់​ប្រតិ​ប​ត្ដិ​ការ​សឹក​រង​សៀមរាប បាន​ថ្លែងអំណរគុណ យ៉ាង​ធំធេង​ចំពោះ​លោក​ឧកញ៉ា សៀង ណាំ តំណាងរាស្ដ្រ​មណ្ឌល​សៀមរាប រួម​ជា មួយ​សមាជិក​ក្រុម​សម្ព័ន្ធមេត្រីភាព​ទាំងអស់ ដែលជា​និច្ចកាល តែងតែ​ឧបត្ថម្ភ​គាំទ្រ​ដល់​កងកម្លាំង ។​ជាពិសេស​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​១​នេះ​។​ក្នុងនោះ​តំណាងឱ្យ​កងកម្លាំង​ទាំង​អស់នៃ​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​១​បាន​ប្តេជ្ញា​និង​ខិតខំ​ក្នុង​កិច្ចការ​ការពារជាតិ​មាតុភូមិ​ឱ្យបាន​ល្អជា​ពិសេស​គឺ​តាម​ខ្សែបន្ទាត់​ព្រំដែន​។​
សូមបញ្ជាក់ថា​នៅក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​មកនេះ​លោក​ឧកញ៉ា​សៀង​ណាំ​តំណាងរាស្ដ្រ​មណ្ឌល​សៀមរាប​និង​ជា​ប្រធាន​ក្រុម​សម្ព័ន្ធមេត្រីភាព​ជាមួយ​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​១​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តសៀមរាប​បាន​ជួយឧបត្ថម្ភ​ដល់​អង្គភាព​មួយ​នេះ​ទាំង​ផ្នែក​ស្បៀងអាហារ​និង​ការងារ​អភិវឌ្ឍ​ទីបញ្ជាការ​ជាដើម​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *