Uncategorized

ប្រទះឃើញសពបុរសម្នាក់ច្រកវ៉ាលិសត្រូវជនមិនស្គាល់មុខយកមកបោះចោល

​ ​
​កំពង់ស្ពឺ​៖​អ្នកដំណើរ​បាន​ប្រទះឃើញ​សាកសព​បុរស​ម្នាក់ ដែល​គេ​សន្និដ្ឋានថា ជនរងគ្រោះ ជា​ជន​ជាតិចិន ត្រូវបាន​ឃាតក​ច្រក​ក្នុង​វ៉ាលិស ហើយ​យកមក​បោះចោល នៅ​ចំណុច​មាត់ជ្រោះ រោង​រាង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ លេខ​១០៤ និង ១០៥ ស្ថិតក្នុង​ភូមិ​ទី​៦ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ ។​

​សាក្សី ឈ្មោះ វ៉ាន សាវឿន ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ មានមុខ​របរ ជា​កសិករ រស់ក្នុង​ភូមិ​ទី​៦ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច បាន​និយាយថាៈ គាត់​បានធ្វើ​ដំណើរ ដោយ​ម៉ូតូ ។​លុះ​មកដល់​ចំណុចកើតហេតុ គាត់​បានឃើញ​រថយន្ត ម៉ាក​តូយ៉ូតា ហាយ​លែ​ន​ឌ័​រ ពណ៌​ស តែ​មិន​ចាំ​ស្លាក​លេខ ចត​បែរមុខ ទៅ​ទិស​ខាងលិច ហើយ​គាត់​បានឃើញ មនុស្ស​ប្រុស​ម្នាក់ សង្ស័យ​ជា​ជនជាតិ​ចិន បាន​បើក​គូទ​ក្រោយ​រថយន្ត ហើយ​បាន​ទាញ​វ៉ាលិស​ធំ ពីលើ​រថយន្ត ទម្លាក់​ចុះទៅ​មាត់ជ្រោះ​។​ពេលនោះ​គាត់​ឈប់​ម៉ូតូ មើល​ពី​ខាងត្បូង​ម្ខាង​ថ្នល់​រួច​បុរស​នោះ បាន​បើករថយន្ត ទៅ​ទិស​ខាងលិច​បាត់​។​

​បុរស​ដដែល​បាន​បន្តថាៈ គាត់​សង្ស័យ ក៏បាន​ចុះទៅ​មើល​វ៉ាលិស​នោះ ហើយ​បានឃើញ​ថង់​ខ្មៅ មាន​ជើងមនុស្ស​។ ភ្លាមនោះ គាត់​បាន​ទៅប្រាប់ អ្នកភូមិ​នៅក្បែរនោះ ហើយ​បាន​រាយការណ៍ ជូនទៅ​សម​ត្ត​កិច្ច​មូល​ដ្ខា​ន ។​មន្ត្រី​ជំនាញ និង​ក្រុមគ្រូពេទ្យ ខេត្តកំពង់ស្ពឺ បាន​ទៅពិនិត្យ ឃើញថា សាកសព ជា​មនុស្ស​ប្រុស អាយុប្រមាណ​ជាង ៤០ ឆ្នាំ មិន​ស្គាល់​អត្តសញ្ញាណ សម្បុរ ស ទំនងជា​ជនជាតិ​ចិន កាត់សក់​ខ្លី ពាក់​អាវយឺត ស ដៃ​វែង ខោ​ប្រផេះ ជើងវែង​។

​នៅលើ​សាកសព មាន​ស្លាកស្នាម លើ​ក្បាល​ពីក្រោយ បែក​ជាច្រើន​កន្លែង និង​មាន​ស្នា​មរយៈ ក្រោម​ចង្កា សងខាង ។​សមត្ថកិច្ច បាន​សន្និដ្ឋានថាៈ នេះ​ជា​ករណី​ឃាតកម្ម គិតទុក​ជាមុន ហើយ​សព បាន​យកទៅ​ដ​ម្ក​ល់ នៅ​វត្ត​ទឹកថ្លា និង​ប្រគល់ជូន ទៅ​សមត្ថកិច្ច​ជំនាញ នៃ​នាយកដ្ឋាន​បច្ចេកទេស គ្រប់គ្រង តាម​នីតិវិធី ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *