Uncategorized

សមត្ថកិច្ចចាប់ក្រុមចោរលួច៥នាក់ នៅសង្កាត់ស្រះចក


​ភ្នំពេញ​៖​កម្លាំង​នគរបាល​រដ្ឋបាល​ស្រះចក​ខណ្ឌដូនពេញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​ជា​មុខសញ្ញា​លួច​និង​ម្នាក់ទៀត​ជា​អ្នកទទួលផល​ចោរកម្ម​កាលពី​រសៀល​ថ្ងៃទី​៤​ខែមករា ឆ្នាំ​២០២១​។​

​សមត្ថកិច្ច​បានទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ឈ្មោះ​តាំង​ហួរ​អាយុ​២៩​ឆ្នាំ​មុខរបរ​បើក​យាន្ត​ដ្ឋា​ន​ជួសជុល​រថយន្ត​លំនៅ​បច្ចុប្បន​ផ្ទះ​ជួ​លេខ​៣៧៩ ផ្លូវ​លេខ​៨០ ក្រុម​៣០៣ ភូមិ​២៤ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​ជនសង្ស័យ​ឈ្មោះ​សុខ​រី​អាយុ​២៨​ឆ្នាំ​។​ឈ្មោះ កាន់ ចំរើន ហៅ​អា​តុង អាយុ​១៨​ឆ្នាំ​និង​ឈ្មោះ​កង​ណា​រិ​ទ្ធ​ហៅ​ដែន​អាយុ​៤២​ឆ្នាំ​ទាំង​៣​នាក់​ពាក់ព័ន្ធ​និង​ករណី​លួច​ម៉ូតូ​។​

​ដោយឡែក​ទី​៤​ឈ្មោះ​សុខ​សាលី​ភេទ​ស្រី​អាយុ​៣៥​ដែល​បាន​លួច​ទូរស័ព្ទដៃ​។​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់​ត្រូវ​កម្លាំង​ជំនាញ​ប​ញ្ចូ​ន​ខ្លួន​ឡើង​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕​ស​ហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *