Uncategorized

ចាប់រំលោភសេពវសន្ថវៈរួចចាក់សម្លាប់នារីម្នាក់នៅក្រុងតាខ្មៅ



​កណ្តាល​៖​សមត្ថកិច្ច​ចាប់​ជន​ម្នាក់​ជា​ឃាតក​ដែល​បាន​ចាក់​សម្លាប់​នារី​ម្នាក់​ក្រោយពី​ចាប់រំលោភ​សេពសន្ថវៈ​។​ការឃាត់ខ្លួន​ជនល្មើស​នេះ​នៅ​ថ្ងៃទី​៥​ខែមករា​ឆ្នាំ​២០២០​នេះ​ក្រោយ​កើតហេតុ​បាន​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​។​អំពើ​ឃាត​កម្មនេះ​កើតឡើង​នៅ​បន្ទប់​ជួល​លេខ​៨​ភូមិ​ព្រែក​ហូរ​កើត​សង្កាត់​ព្រែក​ហូរ​ក្រុង​តាខ្មៅ​ខេត្តកណ្តាល ។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ឈឿន​សុចិ​ត្ត​ស្នងការ​នគរបាល​ខេត្តកណ្ដាល​បានឱ្យដឹងថា​៖​ជនសង្ស័យ​ឈ្មោះ​ទូច​ស​ជាតិ​ហៅ​អា​ដំរី​អាយុ​៣៥​ឆ្នាំ​រស់នៅ​ភូមិ​ព្រែក​ហូរ​កើត​សង្កាត់​ព្រែក​ហូរ​ក្រុង​តាខ្មៅ​ខេត្តកណ្តាល​។​ចំណែក​នារី​រងគ្រោះ​ឈ្មោះ​ផ​.​ប​.​ញ​អាយុ​១៨​ឆ្នាំ​ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​ហ៊ុនសែន​តាខ្មៅ​ទីលំនៅ​បច្ចុប្បន្ន​កន្លែងកើតហេតុ ។​

​លោកស្នងការ​បានឱ្យដឹង​ទៀតថា​៖​ឃាតក​ដែល​ចាក់​សម្លាប់​ក្មេងស្រី​អាយុ​១៨​ឆ្នាំ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា​៖​មូលហេតុ​ដែល​ខ្លួន​ចាក់​សម្លាប់​នារី​នោះ​ដោយសារតែ​ខ្លួន​ខ្លាច​ជាប់គុក​។​ព្រោះ​នារី​រងគ្រោះ​បាន​គំរាមថា​នឹង​ប្រាប់​ឪពុកម្ដាយ​ឱ្យដឹងពី​ករណី​ខ្លួន​រំលោភ​សេពសន្ថវៈ​កាលពី​៧​ថ្ងៃមុន ។

​សូម​រំលឹកថា​៖​មុនពេល​កើតហេតុ​នារី​រងគ្រោះ​ស្នាក់​នៅក្នុង​បន្ទប់​ជាមួយ​ក្រុមគ្រួសារ​មាន​គ្នា​៥​នាក់ មាន​ឪពុកម្តាយ​និង​ប្អូន​២​នាក់​ទៀត​។​លុះ​ព្រឹក​ថ្ងៃទី​៥​ខែមករា​ឆ្នាំ​២០២១​ក្រុមគ្រួសារ​បានចេញ​ក្រៅ​អស់​។​ស្រាប់តែ​គេ​ឮ​សំឡេង​ស្រែក​នាំគ្នា​ទៅ​មើលឃើញ​នារី​រងគ្រោះ​ដេកស្លាប់​ក្នុង​បន្ទប់​មាន​ឃើញ​ស្នាម​ចាក់​ជាច្រើន​កាំបិត​។​
​ក្រោយ​រឿងហេតុ​នេះ​សមត្ថកិច្ច​ដែល​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ឈឿន​សុចិ​ត្ត​ស្នងការ​នគរបាល​ខេត្តកណ្តាល​បាន​ស្រាវជ្រាវ​យ៉ាង​យកចិត្ត​ទុក​និង​ឃាត់ខ្លួន​បាន​ឃាតក​ដែល​ធ្វើជា​មក​ទីតាំង​កើតហេតុ ដូច​គ្មាន​រឿង​អ្វី​កើតឡើង​៕​​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *