តាកែវ៖អភិបាលខេត្តតាកែវលោកអ៊ូចភាបានជម្រុញដល់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តត្រូវអនុវត្តនីតិវិធីដោយត្រូវបិទយានដ្ឋានកែច្នៃខុសលក្ខណៈបច្ចេកទេសដែលជាប្រភពនៃការកែច្នៃយានយន្តដឹកជញ្ជូនលើសទម្ងន់ដែលជាហេតុនាំឱ្យខូចខាតផ្លូវថ្នល់ស្ពាននិងបង្កគ្រោះថ្នាក់ចរាចរនៅលើដងផ្លូវ។
អភិបាលខេត្តតាកែវបានថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុគណៈកម្មការសុវត្ថិភាពចរាចរផ្លូវគោកប្រចាំឆ្នាំ២០២០និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២១កាលពីព្រឹកថ្ងៃទី១១ខែមករាឆ្នាំ២០២១។ក្នុងនោះមន្ទីរជំនាញត្រូវសហការណ៍ជាមួយកងកម្លាំងនគរបាលត្រូវបន្តធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកបន្ថែមទៀត។
លោកអ៊ូចភាអភិបាលខេត្តតាកែវក៏បានស្នើសុំឱ្យសមត្ថកិច្ចពាក់ព័ន្ធក្នុងពេលត្រួតពិនិត្យយានយន្តដឹកជញ្ជូនតាមដងផ្លូវត្រូវបង្កើនការត្រួតពិនិត្យវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត,បណ្ណបើកបរ,បណ្ណសម្គាល់យានយន្ត,ការផាកពិន័យរថយន្តដឹកលើសទម្ងន់,រថយន្តដឹកសំពីងសំពោង,ត្រួតពិនិត្យគ្រឿងញៀនឬជាតិអកុល៕សហការី