Uncategorized

រថយន្តបើកបុកម៉ូតូពីក្រោយបណ្ដាលឲ្យរបួសធ្ងន់០៣នាក់ដាច់ជើងត្រឹមភ្លៅ០២នាក់

 

ភ្នំពេញ៖គ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយដោយមានរថយន្តធំដឹកឥដ្ឋបើកបុកម៉ូតូពីក្រោយពេញទំហឹងនិងអូសប្រហែល៣០ម៉ែត្របណ្ដាលឱ្យរងរបួស៣នាក់ក្នុងនោះដាច់ជើងស្តាំត្រឹមភ្លៅ២នាក់។បង្កការភ្ញាក់ផ្អើលនេះនៅតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះក្នុងភូមិត្រពាំងទាសង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យកាលពីយប់ថ្ងៃទី១៩ខែមករាឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា៖ជនរងគ្រោះទាំង៣នាក់ទី១ឈ្មោះលុច្យភេទប្រុសអាយុជាង៣០ឆ្នាំជាជាងសំណង់រងរបួសដាច់ជើងស្តាំ។ទី២មានឈ្មោះត្រាភេទប្រុសអាយុ៣០ឆ្នាំជាជាងសំណង់រងរបួសដាច់ជើងស្តាំដូចគ្នា។ទី៣មានឈ្មោះបុប្ផាភេទប្រុសមុជាងសំណង់រងរបួសស្រាលអ្នកទាំង៣ស្នាក់នៅភូមិកំរៀង សង្កាត់កំបូលខណ្ឌកំបូល។
សមត្ថកិច្ចបានបន្តថា៖ជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីមសង់ពណ៌ខ្មៅស៊េរីឆ្នាំ២០១៣ម៉ូតូរបស់ជនរងគ្រោះខ្ទិចខ្ទីអស់ស្ទើតែទាំងស្រុង។ចំណែករថយន្តដឹកឥដ្ឋម៉ាកHYUNDAIពណ៌សពាក់ផ្លាកលេខព្រះសីហនុ3A.5931ប្រភេទដឹកទំនិញធុនធំអ្នកបើករថយន្តបានបើកទ្វារចុះរត់គេចខ្លួនបាត់៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *