Uncategorized

មន្ត្រីយោធាម្នាក់ជិះម៉ូតូប៉ះជាមួយរថយន្តធំដួលចូលក្រោមកង់កិនស្លាប់


​ភ្នំពេញ​៖​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​ដោយ​មន្ត្រី​យោធា​ម្នា​ក់ជិះ​ម៉ូតូ​ប៉ះ​ជាមួយ​រថយន្ត​ធំ​ដួល​ចូល​ក្រោម​កង់​ហើយ​រថយន្ត​នោះបាន​កិន​បែកក្បាល​ស្លាប់​។​ហេតុការណ៍​នេះ​នៅតាម​បណ្ដោយ​ផ្លូវ​២៧១​ត្រង់​ស្ថានីយ​បូមទឹក​បឹងត្របែក​ស្ថិតក្នុង​សង្កាត់​ចាក់អង្រែលើ​ខណ្ឌមានជ័យ​កាលពី​យប់​ថ្ងៃទី​១៧​ខែធ្នូ​ឆ្នាំ​២០២០​។​
​ប្រភព​បានឱ្យដឹងថាៈ​ស​ព​ជនរងគ្រោះ​ឈ្មោះ​ប៉ាង​បញ្ញា​អាយុ​៣៣​ឆ្នាំ​ឋានន្តរសក្តិ​អនុសេនីយ៍ឯក​នៅក្នុង​ក​ង​ឯកភាព​វិទ្យាស្ថាន​បច្ចេកទេស​យោធា​សម្ដេច​តេ​ជោ​ហ៊ុនសែន​ស្នាក់នៅ​ភូមិ​ព្រែក​ធំ​២​ឃុំ​ក្បាលកោះ ស្រុក​កៀនស្វាយ​ខេត្តកណ្ដាល​។​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ម៉ាក​ហុងដា​PCX​ពណ៌​ស​ស៊េរី​ឆ្នាំ​២០២០​ពាក់​ផ្លាកលេខ​ភ្នំពេញ​1HI.9936​។​តៃកុង​រថយន្ត​ធំ​មិនបាន​ឈប់​ទេ​បាន​បន្ថែម​ល្បឿន​បើក​រត់​បាត់​៕​ស​ហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *