Uncategorized

មន្ត្រីផលិតកម្មនិងបសុព្យាបាលខេត្តចុះពិនិត្យស្ថានភាពជំងឺគោក្របីរបស់ពលរដ្ឋ

 

​ខេត្តពោធិសាត់​៖​កាលពី​ថ្ងៃទី​១៧​ធ្នូ​២០២០​មន្ត្រី​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ជំងឺ​គោក្របី​របស់​ប្រជាពលរដ្ឋ​កំពុង​ឈឺ​ក្នុងភូមិ​ត្រាង​ឃុំ​មេទឹក​ស្រុក​បាកាន​ខេត្តពោធិ៍សាត់​ចំនួន​៣០​ក្បាល​និង​១១​ក្បាល​ទៀត​បាន​ងាប់​។​

​មន្ត្រី​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​បានឱ្យដឹងថា​៖​ដោយ​ស្ថានភាព​គោក្របី​ឈឺ​និង​ងាប់​ជា​បន្តបន្ទាប់​ដូច​ច្នេះ​កា​រិ​យា​ល​យ័​ខេត្តពោធិ៍សាត់​ចាត់​មន្ត្រី​ជំនាញ​ដឹកនាំ​ដោយ​លោក​ផាត់​សារុន​និង​ក្រុមការងារ​ចុះ​ដល់​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ដើម្បី​ទប់ស្កាត់​កុំ​ឱ្យមាន​ការរីក​រាលដាល​នៃ​ជំងឺ​គោក្របី​។​
​មន្ត្រី​ដដែល​បាន​បន្តថា​៖​ក្រុមការងារ​បសុព្យាបាល​បាន​ចុះ​អង្កេត​និង​សាកសួរ​ផ្ទាល់​ពី​ម្ចាស់​គោក្របី​ចំនួន​៥​គ្រួសារ​មាន​គោក្របី​សរុប​ចំនួន​១១៤​ក្បាល​។​ក្នុងនោះ​គោ​ចំនួន​១២​ក្បាល​និង​ក្របី​ឈឺ​សរុប​ចំនួន​១៨​ក្បាល​និង​បាន​ងាប់​១១​ក្បាល​កំពុង​ព្យាបាល​បាន​ធូរស្រាល​ចំនួន​៧​ក្បាល​។

​មន្ត្រី​ជំនាញ​បានឱ្យដឹងថា​៖​ហ្វូង​គោក្របី​ទាំងនោះ​ម្ចាស់​យកទៅ​ឃ្វាល​នៅ​ផ្នែក​ខាងក្រោម​មាត់បឹង​ទន្លេសាប​កម្រ​និង​បាន​ចាក់​វ៉ាក់សាំង​តាម​កម្មវិធី​យុទ្ធនាការ​របស់​មន្ទី​កសិកម្ម​ណាស់​។​ក្នុងនោះ​ក្រុមការងារ​បាន​ផ្សព្វផ្សាយ​និង​វិធានការ​ទប់ស្កាត់​។​ដោយ​ស្រោច​ទឹក​ចាក់​ថ្នាំ​សម្លាប់​មេរោគ​លើ​សាកសព​ក្របី​ងាប់​និង​ហាមឃាត់​មិនឱ្យ​វះ​ត្រូវឱ្យ​យក​សព​គោក្របី​ដែល​ងាប់​យកទៅ​កប់​ឱ្យបាន​ត្រឹមត្រូវ​៕​ស​ហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *