Uncategorized

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំប្រទីប ដើម្បីចូលរួមអបអរសាទរ ក្នុងពិធីបុណ្យអុំទូកអកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ នៅស្ទឹងព្រះពន្លា ក្រុងសិរីសោភ័ណ្ឌ

(បន្ទាយមានជ័យ): ដើម្បីចូលរួមអបអរសាទរ ក្នុងពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំប្រទីបស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមអបអរសាទរ ក្នុងពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នៅស្ទឹងព្រះពន្លា ក្រុងសិរីសោភ័ណ ។

សូមបញ្ជាក់ថាប្រទីបក្នុងខេត្តបន្ទាយមានជ័យមានរហូតដល់ចំនួន ៣៩ មកពីគ្រប់មន្ទីរ អង្គភាពស្រុកក្រុង បានចូលរួមបណ្តែត នៅតាមដងស្ទឹងសិរីសោភ័ណ ក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ គឺដើម្បីអបអរសាទរ ក្នុងពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះ ព្រះខែ ព្រមទាំងតាំងពិព័រណ៍ផលិតផល ការប្រគំតន្ត្រី និងកម្មវិធីសមោសរ ដទៃទៀត ដែលមាន ២ ដំណាក់កាល ចាប់ផ្តើមពីថ្ងៃទី ៦ ដល់ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ពិធី​នេះ​ធ្វើ​ឡើង​ដើម្បី​បង្ហាញ​ពី​ភាព​ដឹង​គុណ និង​កតញ្ញូ​តា​ធម៌​ដល់​ព្រះ​គង្គា​ដែល​បាន​ផ្តល់​ឲ្យ​មនុស្ស​ និង​សត្វ​មាន​ជីវិត។ រាល់​ឆ្នាំ​ប្រជាពលរដ្ឋ​ខ្មែរ​តែង​ប្រារព្ធ​ ព្រះ​រាជ​ពិធី​បុណ្យអុំទូក​ បណ្ដែត​​ប្រទីប​ សំពះព្រះខែ​ និង​អក​អំបុក​ ដែល​ជា​បុណ្យ​ប្រពៃណី​ជាតិ​ខ្មែរ​ដ៏​ធំ​មួយ​ ក្នុង​ចំណោម​ពិធីបុណ្យ​ប្រពៃណី​ជាតិ​ ដទៃ​ទៀត។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ពង្រាយ កម្លាំងនគរបាលជាច្រើននាក់ ចុះសម្រួលចរាចរណ៍ រៀបចំសណ្តាប់ធ្នាប់ ទាំងនៅលើទឹក និងលើគោកនៃទីតាំងប្រារពពិធី ដើម្បីយាមល្បាត ការពារសន្តិសុខ សុវត្ថិភាព និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ភ្ញៀវជាតិ អន្តរជាតិ ប្រជាពលរដ្ឋជិតឆ្ងាយ ដែលអញ្ជើញមកទស្សនាពិធីនេះផងដែរ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *