Uncategorized

ភ្លើងឆេះផ្ទះល្វែងជាប់ស្ត្រីនិងកូន២នាក់ក្នុងផ្ទះនោះត្រូវជួយសង្គ្រោះទាន់

 

​ភ្នំពេញ​៖​អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះល្វែង​មួយកន្លែង​ក្នុង​បុរី​ពិភពថ្មី​(​ឈូក​វ៉ា​១)​ជាប់​ស្ត្រី​ជា​ម្តាយ​និង​កូនប្រុស​តូច​ពីរ​នាក់​នៅក្នុង​ផ្ទះ​នោះ​បណ្ដាលឱ្យ​រងរបួស​ធ្ងន់​ត្រូវ​ជួយសង្គ្រោះ​ទាន់​និង​បញ្ជូន​ទៅកាន់​មន្ទី​ពេទ្យ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​ក្នុង​បុរី​ពិភពថ្មី​ឈូក​វ៉ា​១​ផ្ទះ​លេខ​១០៦​ផ្លូវ​បេ​ភូមិ​ផ្អែម​សង្កាត់​គោក​រកា​ខណ្ឌ​ព្រែក​ព្នៅ​នៅ​ថ្ងៃទី​២៧​ខែធ្នូ​ឆ្នាំ​២០២០​នេះ​។​
​ប្រភព​បានឱ្យដឹង​ថាៈជ​ន​រងគ្រោះ​ទី​១​ឈ្មោះ គឹម យូ​រី ភេទ​ស្រី​អាយុ ២៨ ឆ្នាំ ត្រូវជា​ម្តាយ ទី ២.​ឈ្មោះ​សូ​រី វណ្ណ​ភូ​ភេទ​ប្រុស​អាយុ​៥​ឆ្នាំ​ត្រូវជា​កូន​និង​ទី​៣.​ឈ្មោះ​សូ​រី​ផា​យុទ្ធ​ភេទ​ប្រុស​អាយុ​៣​ឆ្នាំ​ត្រូវជា​កូន​បាន​រងរបួស​ទាំង​៣​នាក់​។​
​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​ភ្លើង​បាន​ឆាបឆេះ​នៅ​ចំណុច​ជំនាងផ្ទះ​ខាងក្រោម​និង​រាលដាល​បង្ក​ជា​ផ្សែងហុយ​ទ្រលោម​ទៅ​ផ្នែក​ខាងលើ​គាត់​បាន​ភ្ញាក់ឡើង​ប្រុង​នាំ​កូន​ចុះ​ហើយក៏​ត្រូវ​ភ្លើង​ស្ទាក់​ជាប់​បណ្ដាលឱ្យ​ឆេះ​រងរបួស​។​ក្រោយមក​ប្រជាពលរដ្ឋ​និង​សន្តិសុខ​ក៏បាន​វាយ​ទម្លុះ​រនាំងបង្អួច​ចូលទៅ​សង្គ្រោះ​នាំទៅ​មណ្ឌល​សុខភាព​គោក​រការ​។​ទាក់ទិន​អគ្គិភ័យ​នេះ​ត្រូវបាន​ម្ចាស់ផ្ទះ​ក៏ដូចជា​សមត្ថកិច្ច​មាន​ការសង្ស័យថា​បណ្ដា​មកពី​ទុស្សេរ​ខ្សែភ្លើង​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *