Uncategorized

សមត្ថកិច្ចចាប់ខ្លួនជនម្នាក់ដែលយកដុំឥដ្ឋវាយក្បាលប្រពន្ធបែកដេរ២០ថ្នេរ

 

​ព្រះសីហនុ​៖​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជន​ម្នាក់​ពីបទ​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​វាយ​ប្រពន្ធ​ខ្លួនឯង​(​យក​ដុំឥដ្ឋ​វាយ​ក្បាល​)​បណ្តាលឱ្យ​រងរបួស​ធ្ងន់​បែកក្បាល​ដេរ​២០​ថ្នេរ​ព្រោះតែ​ការរស់នៅ​មិន​ចុះសម្រុង​គ្នា​។​ករណីនេះ​បានកើត​ឡើង​នៅក្នុង​ភូមិ​២​សង្កាត់​៣​ក្រុងព្រះសីហនុ​កាលពី​ថ្ងៃទី ២៦​ខែធ្នូ​ឆ្នាំ​២០២០​។

​មន្ត្រីនគរបាល​បានឱ្យដឹងថា​៖​ជនសង្ស័យ​ឈ្មោះ​កៅ​ដា​រ៉ា​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​បាន​យក​ដុំឥដ្ឋ​វាយ​ក្បាល​ប្រពន្ធ​របស់ខ្លួន​ឈ្មោះ​រឹម​សា​ខន​អាយុ​៣៤​ឆ្នាំ​មុខរបរ​បុគ្គលិក​កាស៊ីណូ​ចំក្បាល​ពី​ខាងក្រោយ​រងរបួស​ធ្ងន់​ដេរ​២០​ថ្នេរ​ដោយ​មូលហេតុ​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​។​ជនសង្ស័យ​ត្រូវ​កម្លាំង​ជំនាញ​ឃាត់ខ្លួន​ដោយ​រកឃើញ​ដែក​ចុង​ស្រួច​ពណ៌​ខ្មៅ​ស្រោប​ហ្វឺត​១​ដើម​ជាប់​នឹង​ខ្លួន​ទៀតផង​។​ជនសង្ស័យ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ដើម្បី​បន្ត​នីតិវិធី​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *