Uncategorized

រថយន្តបើកបុកអ្នកដើរឆ្លងផ្លូវបណ្ដាលឲ្យស្លាប់នៅស្រុកភ្នំស្រួច

 

កំពង់ស្ពឺ៖បុរសម្នាក់ដើរឆ្លងផ្លូវត្រូវរថយន្តបុកបណ្តាលឱ្យស្លាប់ភ្លាមៗនៅលើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៦៥.៦៦ត្រង់ចំណុចភូមិផ្សាត្រពាំងក្រឡឹងឃុំគីរីវន្តស្រុកភ្នំស្រួចខេត្កកំពង់ស្ពឺកាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០។
សមត្ថកិច្ចបានឱ្យដឹងថារថយន្តមិនស្គាល់ម៉ាក អ្នកបើកបរមិនស្គាល់ឈ្មោះបានបុកបុរសម្នាក់ឈ្មោះ សុខ ឆុំ ភេទប្រុសអាយុ៦៧ឆ្នាំរស់នៅភូមិក្រាំងខ្វាវឃុំគីរីវន្តស្រុកភ្នំស្រួចដែលកំពុងដើរឆ្លងផ្លូវបណ្តាលឱ្យស្លាប់ភ្លាមៗ។ប្រភពបានបន្តថាក្រោយពីកើតហេតុអ្នកបើករថយន្តបង្កបានបន្ថែមល្បឿនគេចខ្លួនបាត់។ចំពោះសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។បច្ចុប្បន្នសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវរកជនដែលបើករថយន្តបង្កដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *