Uncategorized

បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តបុកស្លាប់នៅស្រុកអូររាំងឪ

ខេត្តត្បូងឃ្មុំ៖គ្រោះថ្នាក់ចរាចរណ៍ដោយបុរសម្នាក់អាយុ៥២ឆ្នាំបានបើកបរម៉ូតូឆ្លងកាត់កំណាត់ផ្លូវជាតិលេខ១១នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ៧៣និង៧៤ស្ថិតក្នុងភូមិស្រែស្ពៃឃុំគងជ័យស្រុកអូរាំងឪបណ្តាលឱ្យរស្លាប់កាលពីថ្ងៃទី២៦ខែធ្នូឆ្នាំ២០២០។
ប្រភពព័ត៌មានពីមន្រ្តីអាវុធហត្ថស្រុកអូរាំងឪបានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ធ្នូថា៖ជនរងគ្រោះត្រូវរថយន្តបុកស្លាប់ឈ្មោះហាក់លាភអាយុ៥២ឆ្នាំបើកបរម៉ូតូលេខភ្នំពេញ1N1675នៅភូមិទំនាបឃុំគងជ័យដែរ។ចំណែកភាគីខាងរថយន្តម៉ាកព្រួសពណ៌បៃតងលេខភ្នំពេញ2BD7146គឺអ្នកបើកបរជាបុរសឈ្មោះរិទ្ធីនៅរាជធានីភ្នំពេញបានគេចខ្លួននៅក្រោយកើតហេតុ។
សាក្សីបានឱ្យដឹងថា៖គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកជាមួយម៉ូតូក្នុងទិសដៅបញ្ច្រាស់គ្នាដោយរថយន្តបើកក្នុងល្បឿនលឿនក៏ពើបនឹងម៉ូតូកំពុងឆ្លងកាត់ថ្នល់បណ្តាលឱ្យបុកអ្នកបើកម៉ូតូស្លាប់បើទោះជាគាត់បានពាក់មួកសុវត្ថិភាពក៏ដោយ។ឯវត្ថុតាងរថយន្តនិងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរាំងឪដើម្បីចាត់ការតាមនីតិវិធី៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *