ឥត
ខេត្តកំពង់ឆ្នាំង៖យុវជនម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុកចូលក្រោមកង់ត្រូវរថយន្តនោះកិនស្លាប់។ហេតុការណ៍នេះបានកើតឡើងនៅខាងមុខសាលាខេត្តកំពង់ឆ្នាំងលើកំណាត់ផ្លូវជាតិលេខ៥ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩០និង៩១ស្ថិតក្នុងភូមិទី១សង្កាត់ខ្សាមក្រុងកំពង់ឆ្នាំងកាលពីយប់ ថ្ងៃទី២៦ខែធ្នូឆ្នាំ២០២០។
លោកវរសេនីយ៍ឯកឆាយខេមរ័ត្នអធិការនគរបាលក្រុងកំពង់ឆ្នាំងបានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ធ្នូថា៖ករណីនេះបានកើតឡើងរវាងម៉ូតូជិះបើកក្នុងល្បឿនលឿននៅពេលយប់ចាប់ហ្វ្រាំងមិនជាប់ជ្រុលទៅបុកនឹងរថយន្តដែលបណ្ដាលឱ្យម្ចាស់ម៉ូតូបានស្លាប់នៅក្រោមរថយន្តធំអូសជាប់ជាមួយកង់រថយន្ត ។
លោកអធិការនគរបាលក្រុងកំពង់ឆ្នាំងបានឱ្យដឹងទៀតថា៖រថយន្តម៉ាកហ៊ីណូពណ៌សពាក់ផ្លាកលេខព្រះសីហនុ3A0007អ្នកបើបរមិនស្គាល់អត្តសញ្ញាណក្រោយកើតហេតុបានចុះរត់គេចខ្លួនបាត់។ដោយឡែកជនរងគ្រោះជិះម៉ូតូម៉ាកនិចពាក់ផ្លាកលេខកំពង់ឆ្នាំង1H9397បើកបរដោយឈ្មោះទូចម៉េងលីភេទប្រុសអាយុ២៣ឆ្នាំនៅឃុំស្វាយឃ្លាំងខេត្តកំពង់ចាម(ស្លាប់)៕សហការី