Uncategorized

សមត្ថកិច្ចបង្ហាញមុខចោរលួចគោព្រលេះសាច់ច្រកបាវយកទៅលក់

 

​កំពង់ស្ពឺ​៖​សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​បានបង្ហាញ​មុខ​ចោរលួច​គោ​ព្រលះ​យក​សាច់​ច្រក​បាវ​ទៅ​លក់​នៅក្នុង​ភូមិ​ស្រុក​ភ្នំស្រួច​កាលពី​កន្លង​ទៅហើយ​ត្រូវ​កម្លាំង​នគរបាល​ស្នងការដ្ឋាន​ខេត្ត​បាន​បង្ហាញមុខ​ជនសង្ស័យ​ជា​មុខសញ្ញា​កាលពី​រសៀល​ថ្ងៃទី​២៦​ខែធ្នូ​ឆ្នាំ​២០២០​។​
​លោក​សម​សាមួន​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​បានឱ្យដឹងថា​៖​មុខសញ្ញា​លួច​គោ​ព្រលះ​សាច់​ច្រក​បាវ​នោះ​ឈ្មោះ​យឹម​សុធា​រិ​ទ្ធិ​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​រស់នៅ​ភូមិ​ទី​៦​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​ពាក់​ព័​ន្ឋ​ករណី​លួច​គោ​ចំនួន​២​ក្បាល​ស្ថិត​ក្នុងភូមិ​ក្រាំង​មេត្រី​ហៅ​ត្រពាំង​ខ្លុង​ឃុំ​បូក​រូង​ស្រុក​ភ្នំស្រួច​។​

​លោកស្នងការ​បាន​បន្ត​ថា​៖​ការ​ឃាត​ខ្លួន​ជនសង្ស័យ​នេះ​ដកហូត​វត្ថុតាង​រួមមាន​សោ​អន្ទុង់​១​សម្រាប់​កាច់ក​ម៉ូតូ​,​កន្ត្រៃ​១​ដែក​កាប់​១,​អត្ត​សញ្ញា​ប​ណ្ណ័​សញ្ជាតិ​ខែ្មរ​១​សន្លឹក​,​និង​បាវ​សម្រាប់​ច្រក​សាច់​១​។​ក្រោយពី​សមត្ថកិច្ច​សាកសួរ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​៖​កន្លងមក​ខ្លួន​ធ្លាប់បាន​លួច​គោ​ព្រលះ​យក​សាច់​នៅ​ស្រុក​ភ្នំស្រួច​និង​ទីកន្លែង​ផ្សេងៗ​ទៀត​។​
​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​ត្រូវ​កម្លាំង​នគរបាល​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាកា​ខេត្តកំពង់ស្ពឺ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​ស​ហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *