Uncategorized

មន្ត្រីជំនាញរកឃើញទំនិញខូចគុណភាពជិត ២០ គីឡូក្រាមក្នុងផ្សារបឹងខ្នារស្រុកបាកាន

 

ពោធិ៍សាត់៖ផេកនៃអគ្គ.ការពារអ្នកប្រើប្រាស់កិច្ចការប្រគួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ(CCF)បានឱ្យដឹងថា៖កាលពីថ្ងៃទី៨ខែមករាឆ្នាំ២០២១មន្រ្តីសាខាក.ប.ប.ខេត្តពោធិ៍សាត់សហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត។ក្រុមការងារជំនាញបានចុះពិនិត្យទំនិញនិងគ្រឿងឧបភោគបរិភោគតាមទីផ្សារនិងផ្ទះលក់ទំនិញនៅផ្សារបឹងខ្នារក្នុងស្រុកបាកានខេត្តពោធិ៍សាត់ដោយរកឃើញទំនិញខូចគុណភាពជិត២០គីឡូក្រាម ។
មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា៖ជាលទ្ធផលជំនាញបានរកឃើញទំនិញខូចគុណភាពនិងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនរួមមាន៖ភេសជ្ជ:កំប៉ុង២៤កំប៉ុងស្មើ៨គីឡូក្រាម,ភេសជ្ជ:ដប២៤ដបស្មើ១០គីឡូក្រាម,សរុបទំនិញដកហូតបានចំនួន១៨គីឡូក្រាម។បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកទៅរក្សាទុកដើម្បីដុតកម្ទេចចោលនៅពេលក្រោយ។

ទន្ទឹមនឹងនោះមន្ត្រីជំនាញបានណែនាំដល់អាជីវករឱ្យយល់ដឹងនិងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាពលើផលិតផលទំនិញនិងសេវាចៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនិងអាចប្រឈមចំពោះមុខច្បាប់ទៀតផង៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *