Uncategorized

សម្រេចបិទអាជីវកម្មផលិតពពុះសណ្ដែកមានដាក់សារធាតុគីមីនៅស្រុកខ្សាច់កណ្ដាល

 

កណ្តាល៖ផេកអគ្គការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំបានបង្ហាញឱ្យដឹងថាកាលពីថ្ងៃទី១៤ខែមករាឆ្នាំ២០២១មន្ត្រីសាខាក.ប.ប.ខេត្តកណ្តាលបានចុះបិទសិប្បកម្មផលិតពពុះសណ្តែក២ទីតាំងស្ថិតនៅភូមិកោះតូចនិងភូមិក្បាលកោះឃុំកោះឧកញ៉ាតីស្រុកខ្សាច់កណ្តាលខេត្តកណ្តាល។
មន្ត្រីបានឱ្យដឹងថា៖ជាលទ្ធផលក្រោយពីការត្រួតពិនិត្យជាក់ស្តែងឃើញថាសិប្បកម្មផលិតពពុះសណ្តែកទាំង២ទីតាំង មានដាក់សារធាតុគីមីបូរ៉ាក់និងសូដ្យ៉ូមអ៊ីដ្រូស៊ុលហ្វីត(ម្សៅស)។បន្ទាប់មកមន្រ្តីសាខា ក.ប.ប.ខេត្តកណ្តាលបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកទៅរក្សាទុកដើម្បីដុតកម្ទេចចោលនៅពេលក្រោយ។
មន្ត្រីដដែលបានបន្តថា៖ទន្ទឹមនោះជំនាញបានឱ្យម្ចាស់សិប្បកម្មផលិតទាំង២ទីតាំងធ្វើកិច្ចសន្យាបិទសិប្បកម្មផលិតពពុះសណ្តែកជាបណ្តោះអាសន្ននិងបញ្ឈប់ការដាក់បន្ថែមសារធាតុគីមីទៀត។ក្នុងករណីដែលសិប្បកម្មទាំងពីរនេះមានជាលើកទី២ នឹងអនុវត្តតាមនីតិវិធីច្បាប់៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *