ព្រះសីហនុ៖រថយន្តកុងទីន័រនិងរថយន្តឡិចស៊ីសអ័រអិច៣០០បានបុកគ្នាបង្កឱ្យភ្ញៀវបរទេសជនជាតិចិនម្នាក់រងរបួស។ហេតុការណ៍នេះកើតឡើងលើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ១៣៩និង១៤០ស្ថិតក្នុងភូមិចម្ការហ្លួងឃុំចម្ការហ្លួងស្រុកកំពង់សីលាខេត្តព្រះសីហនុកាលពីរំលងអាធ្រាត្រចូលថ្ងៃទី១៥ខែមករាឆ្នាំ២០២១។
ប្រភពពីមន្ត្រីកងរាជអាវុធហត្ថបានឱ្យដឹងថា៖អ្នកបើកបររថយន្តទាំង២បានរត់គេចបាត់អស់បន្សល់ទុកអ្នកដំណើរម្នាក់ក្នុងរថយន្តជាជនជាតិចិនដែលរងរបួស។ចំណែករថយន្តទាំង២គ្រឿងខូចខាតយ៉ាងដំណំ។បច្ចុប្បន្នកម្លាំងកងរាជអាវុធហត្ថស្នាក់ការ៤០២សហការជាមួយកម្លាំងនគរបាលកំពុងសម្រួលចរាចរនៅកន្លែងកើតហេតុដើម្បីបចៀសការកកស្ទះ៕សហការី