Uncategorized

រថយន្តបើកកៀរម៉ូតូដួលខ្ទាតបុគ្គលិកអាកាសចរស៊ីវិលម្នាក់ធ្លាក់ពីលើស្ពានអាកាស

 

ភ្នំពេញ៖រថយន្តមិនស្គាល់ម៉ាកបើកក្នុងល្បឿនលឿនលើស្ពានអាកាសបានកៀរម៉ូតូឱ្យដួលបណ្តាលឱ្យបុគ្គលិកអាកាសចរណ៍ស៊ីវិលម្នាក់ខ្ទាតធ្លាក់ពីលើស្ពានកម្ពស់ជាង៥ម៉ែត្រមកដីរងរបួសធ្ងន់ដោយសន្លប់ស្តូកស្តឹង។ករណីនេះនៅស្ពានអាកាស៧មករាផ្លូវកម្ពុជាក្រោមសង្កាត់ទឹកល្អក់១ខណ្ឌទួលគោក កាលពីរំលងអធ្រាត្រចូលថ្ងៃទី១៤ខែមករាឆ្នាំ២០២១។

មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា៖ជនរងគ្រោះឈ្មោះគ្រួចង៉ែតបើកបរម៉ូតូម៉ាកហុងដាស្កុបពីពណ៌ប្រផេះពាក់ផ្លាកលេខភ្នំពេញ1IH4237ធ្វើការនៅរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលមុខតំណែងអនុប្រធានការិយាល័យ។ក្រោយបង្កគ្រោះថ្នាក់ចរាចររថយន្តបង្កបានបន្ថែមល្បឿនគេចខ្លួនបាត់៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *