Uncategorized

រថយន្តក្រឡុកស៊ីម៉ង់ត៍បុករះបណ្ដាលឲ្យជីតានិងចៅដើរលើចិញ្ចើមផ្លូវរងរបួស ៤នាក់

 

ភ្នំពេញ៖រថយន្តក្រឡុកស៊ីម៉ង់ត៍បានបុកជាមួយរ៉ឺម៉កនិងរថយន្តប្រេងរេចង្កូតធ្លាក់ផ្លូវជ្រុលទៅបុកតានិងចៅប្រុសស្រី៣នាក់ទៀតរងរបួសធ្ងន់។ឯតៃកុងរថយន្តក្រុមហ៊ុនតេលាម្នាក់កៀបជាប់រថយន្តរងរបួលស្រាល។ហេតុការណ៍នេះបានកើតឡើងនៅមុខក្លោងទ្វារវត្តអង្គសិរិសួស្តីលើផ្លូវលេខ១៥១ភូមិសំរោងត្បូងសង្កាត់សំរោងខណ្ឌព្រែកព្នៅកាលពីរសៀលថ្ងៃទី១៤ខែមករាឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា៖រថយន្តក្រឡុកស៊ីម៉ង់ត៍ពាក់ផ្លាកលេខភ្នំពេញ5A1173អ្នកបើកបរបានគេចខ្លួនបាត់។រ៉ឺម៉កគ្មានផ្លាកលេខបើកបរមិនស្គាល់អត្តសញ្ញាណ។រថយន្តស៊ីទែនប្រេងរបស់ក្រុមហ៊ុនតេលាពាក់ស្លាកលេខភ្នំពេញ3D2739បើកបរដោយឈ្មោះផាតរ៉ាអាយុ៣០ឆ្នាំស្នាក់នៅភូមិបាត់ដឹងឃុំបាត់ដឹងស្រុកឧដុង្គខេត្តកំពង់ស្ពឺរបួសស្រាល។

បន្ទាប់ពីកើតហេតុជនរងគ្រោះទាំង៤នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។ចំណែករយន្តទាំង២គ្រឿងនិងរ៉ឺម៉កសមត្ថកិច្ចចុះយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីបន្តនីតិវិធី៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *