Uncategorized

ចិនម្នាក់បើករថយន្តបុកថ្មចែកផ្លូវបណ្ដាលឱ្យរងការខូចខាតនិងរបួសធ្ងន់

​ភ្នំពេញ​៖​រថយន្ត​ហ៊ីយ៉ាន់ដាយ​ប្រភេទ​ទេសចរណ៍​បើក​កបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នា​ក់បាន​បុក​ថ្ម​ចែកផ្លូវ​បណ្ដាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ​និង​រងរបួស​ធ្ងន់​។​ហេតុការណ៍​បានកើត​ឡើង​នៅ​បរិវេណ​កោះ​ពេជ្រ​ក្នុង​សង្កាត់​ទន្លេបាសាក​ខណ្ឌចំការមន​កាលពី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​២៦​ខែមិថុនា​ឆ្នាំ​២០២០​។
​សន្តិសុខ​ក្នុង​កោះ​ពេជ្រ​បានឱ្យដឹងថា​មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​ម៉ាក​ហ៊ីយ៉ាន់ដាយ​ប្រភេទ​រថយន្ត​ទេសចរណ៍​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AZ3557​។​បានធ្វើ​ដំណើរ​ពី​កើតមក​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន​។​លុះ​មកដល់​ចំណុចកើតហេតុ​ក្បែរ​និង​ស្ពាន​ឥន្ទធនូ​បាន​បុក​ទ្រូងផ្លូវ​បណ្ដាលឱ្យ​រថយន្ត​បង្ក​ក្រឡាប់​ជាច្រើន​ត្រឡប់​រង​ការខូចខាត​យ៉ាងដំណំ​និង​ធ្វើឱ្យ​តៃកុង​ជា​ជន​ជាតិចិន​បើកបរ​តែម្នាក់ឯង​រងរបួស​ធ្ងន់​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *