Uncategorized

ឃាត់រថយន្ត៤គ្រឿងតម្រូវឲ្យម្ចាស់ធ្វើកិច្ចសន្យាបញ្ឈប់ការដឹកសំពីងសំពោង

 

​កែបៈ​សមត្ថកិច្ច​នគរ​បាល​ខេត្ត​កែប​បាន​ឃាត់​រថយន្ត​៤​គ្រឿង​រួច​តម្រូវឱ្យ​ម្ចាស់​បញ្ឈប់​ការផ្ទុក​ទំនិញ​សំពីងសំពោង​គ្មាន​សណ្តាប់ធ្នាប់​តទៅទៀត​។​ការអនុវត្ត​វិធានការ​បែប​ក្តៅ​នេះ​បាន​ធ្វើឡើង​ខណៈពេល​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​កំពុង​អនុវត្ត​ច្បាប់​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣​ស្ថិតក្នុង​ទឹកដី​ភូមិ​ដំណាក់​ចង្អើរ​សង្កាត់​ព្រៃធំ​ក្រុងកែប​កាលពី​ព្រឹក​ថ្ងៃទី​១៧​ខែធ្នូ​ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​ចរាច​រណ៍​បាន​ប្រាប់​ឱ្យដឹងថា​ដោយ​អនុវត្តតាម​ការដឹកនាំ​បញ្ជា​ផ្ទាល់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សម្បត្តិ​សុធា​រដ្ឋ​ស្នងការ​នគរបាល​ខេត្ត​កែប​។​កម្លាំង​នគរបាល​ចរាចរណ៍​បាន​ឃាត់​រថយន្ត​៤​គ្រឿង​ព្រោះតែ​ដឹកទំនិញ​សំពីងសំពោង​គ្មាន​សណ្តាប់ធ្នាប់​។​ក្រោយ​ឃាត់​ភ្លាម​សមត្ថកិច្ច​ក៏បាន​នាំយក​រថយន្ត​ទាំង​នោះមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងកែប​ដើម្បី​អប់រំ​និង​ធ្វើ​កិច្ចសន្យា​តម្រូវឱ្យ​ម្ចាស់​បញ្ឈប់​ការផ្ទុក​ទំនិញ​សំពីងសំពោង​តទៅទៀត​។

​ជាមួយ​នោះ​ក៏មាន​ការផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។​សមត្ថកិច្ច​បានបញ្ជាក់​ឱ្យដឹងថា​តាមរយៈ​ការធ្វើ​កោសល្យវិច័យ​មន្ត្រី​ជំនាញ​បាន​រកឃើញថា​ក្នុងចំណោម​អ្នកបើកប​រថយន្ត​ទាំងនោះ​ម្នាក់​មាន​ជាប់​សារធាតុ​ញៀន​។​ដូច្នេះ​សមត្ថកិច្ច​ក៏បាន​ចាត់ការ​តាម​នីតិវិធី​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *