តាកែវ ៖ កាលពី រសៀល ថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២០ មាន ភ្លៀង និង ខ្យល់ កន្ត្រាក់ ស្ទើរ ទូទាំងប្រទេស ។ ដោយឡែក នៅ ខេត្តតាកែវ បាតុភូតធម្មជាតិ នេះ បានធ្វើឱ្យ ផ្ទះ ជាង ៤០ ខ្នង រង ការខូចខាត និង របួស មនុស្ស ២ នាក់ ។ មន្ត្រី អាជ្ញាធរ បានឱ្យដឹងថា ផ្ទះ របស់ ប្រជាពលរដ្ឋ ចំនួន ២ ស្រុក គឺ ស្រុក សំរោង ចំនួន ៣ ខ្នង និង ស្រុក កោះអណ្ដែត ចំនួន ៣៩ ខ្នង បាន រង ការខូចខាត ព្រមទាំង របួស មនុស្ស ២ នាក់ ។
គួររំលឹកថា ក្រសួង ធនធានទឹក និង ឧតុនិយម សូមឱ្យ បងប្អូន មានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះ បាតុភូត ផ្គរ រន្ទះ ខ្យល់ កន្ត្រាក់ និង ជំនន់ ទឹកភ្លៀង ចាប់ពី ថ្ងៃទី ៣០ ខែកញ្ញា ដល់ ថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២០ ខាងមុខនេះ ។ ខណៈដែល ភ្លៀង នៅតែ បន្ត ធ្លាក់ រាយប៉ាយ ក្នុង កម្រិត ពី បង្គួរ ទៅ ច្រើន ជាពិសេស នៅតាម បណ្តា ខេត្ត ភាគ ពាយ័ព្យ ។ នេះ បើ យោងតាម សេចក្តីជូនដំណឹង របស់ ក្រសួង ធនធានទឹក និង ឧតុនិយម ស្តីពី ១ ស្ថានភាព ធាតុអាកាស » កាលពី ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០ ថ្មីៗ នេះ ។
តាមរយៈ តាមដាន នៃ ការវិវត្ត និង ប្រែប្រួល ជា បន្តបន្ទាប់ នៃ ស្ថានភាព អាកាសធាតុ សង្កេតឃើញថា ចាប់ពី ថ្ងៃទី ៣០ ខែកញ្ញា ដល់ ថ្ងៃទី ៦ ខែតុលា ខាងមុខនេះ ប្រព័ន្ធ សម្ពាធ ទាប នឹង អូសបន្លាយ ឆ្លងកាត់ លើ កម្ពុជា ដោយ ភ្ជាប់ ជាមួយ សម្ពាធ ទាប មួយ នៅលើ សមុទ្រ ចិន ខាងត្បូង ។
ក្រសួង ធនធានទឹក សូមឱ្យ បងប្អូន មេត្តា ប្រុងប្រយ័ត្ន ចំពោះ បាតុភូត ផ្គរ រន្ទះ ខ្យល់ កន្ត្រាក់ និង ជំនន់ ទឹកភ្លៀង ។ ពិសេស អ្នករស់នៅ ទំនាប ក្បែរ ផ្លូវទឹក ជាប់ តំបន់ភ្នំ នៃ បណ្តា ខេត្ត ភាគ ពាយ័ព្យ ជាប់ ប្រទេស ថៃ បណ្តា ខេត្ត នៅ តំបន់ មាត់សមុទ្រ បណ្តា ខេត្ត ជាប់ ជួរ ភ្នំក្រវាញ ។ ជាមួយគ្នានេះដែរ អ្នកនេសាទ និង អ្នកដំណើរ សមុទ្រ សូក មេត្តា ប្រុងប្រយ័ត្ន ចំពោះ ភ្លៀងខ្យល់ បក់ ខ្លាំង និង រលក សមុទ្រ ខ្ពស់ៗ ចាប់ពី ថ្ងៃទី ៣ ដល់ ថ្ងៃទី ៦ ខែតុលា ខាងមុខនេះ ៕