Uncategorized

បើករថយន្តវ៉ាជេងនៅលើស្ពានបានបុករថយន្ត១គ្រឿងទៀតនឹងបង្កាន់ដៃស្ពាន

 

​ភ្នំពេញ​:​បុរស​ម្នាក់​បើករថយន្ត​លឿន​វ៉ា​ជែង​កៀរ​រថយន្ត​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​វីរ​:​ប៊ុន​ថាំ​ទៅ​កៀន​ហើយ​រថយន្ត​បង្ក​នៅ​មិនទាន់​អស់​ល្បឿន​បាន​ជ្រុល​ទៅបុក​បង្កាន់ដៃស្ពាន​បណ្តា​ល​ឱ្យ​រថយន្ដ​រង​ការខូចខាត​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​ស្ពាន​ជ្រោយចង្វារ​ចាស់​សង្កាត់​ជ្រោយចង្វារ​ខណ្ឌ​ជ្រោយចង្វារ​កាលពី​យប់​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២០​។​

​បន្ទាប់ពី​កើតហេតុ​តំណាង​រថយន្ត​បង្ក​បាន​ចេញមុខ​ដោះស្រាយ​ដោយ​ពួកគេ​បញ្ចប់រឿង​ជាមួយ​រថយន្ត​រងគ្រោះ​នៅនឹងកន្លែង​កើតហេតុ​ដោយ​សង​ថ្លៃ​ជួសជុល​ទៅតាម​ទំហំ​នៃ​ការខូចខាត​។​នៅសល់តែ​ថ្លៃ​ខូចខាត​បង្កាន់ដៃស្ពាន​មិនទាន់​អាច​ដោះស្រាយបាន​រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង​យកទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *