Uncategorized ព័ត៌មានសន្តិសុខសង្គម

ទុកចិត្តម៉េចបានទៀត បើគ្រូបង្រៀនម្នាក់ សង្ស័យស៊ីកូនសិស្សក្នុងបន្ទប់ទឹកចឹង

ព្រៃវែង៖សមត្ថកិច្ចបានឃាត់ខ្លួន គ្រូបង្រៀនម្នាក់នៅ សាលាបឋមសិក្សាត្រពាំងថ្លោក បន្ទាប់មានបណ្ដឹងពីឪពុកម្តាយក្មេងស្រីរងគ្រោះ ដោយចោទប្រកាន់ថា បានចាប់កូនស្រីគាត់ រំលោភសេពសន្ថវៈ បានសម្រេចក្នុងបន្ទប់ទឹក។ ហេតុការណ៍នេះកើតឡើង នៅសាលាបឋមសិក្សាត្រពាំងធ្លក ស្ថិតក្នុងភូមិត្រពាំងធ្លក ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី៩ ខែមករា។
មន្ត្រីមូលដ្ឋានបានឱ្យដឹងថា គ្រូបង្រៀនជាជនសង្ស័យឈ្មោះ ធីម ម៉ន អាយុ៣០ឆ្នាំនៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ។ចំណែកកុមារីរងគ្រោះអាយុ១១ឆ្នាំ។ ក្មេងស្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា កាលពីរសៀលថ្ងៃទី៩ខែមករា ពេលនាងកំពុងដងទឹក ក្នុងបន្ទប់ទឹកសាលាតែម្នាក់ឯង។ពេលនោះស្រាប់តែគ្រូនាង ក៏បានចូលទៅក្នុងបន្ទប់នោះដែរ ហើយបិទខ្ទាស់ទ្វារជាប់ រួចប៉ុនប៉ងចាប់នាងរំលោភ តែមិនបានសម្រេច ព្រោះនាងរើបម្រះ។
ក្មេងស្រីបានបន្តថា ពេលគ្រូចេញបាត់នាងក៏បន្ត ដួសទឹកនៅបន្ទប់ទឹកខាងប្រុសវិញ។មួយសន្ទុះក្រោយមក គ្រូដដែលក៏ចូលចាប់នាងរំលោភ រហូតបានសម្រេច។
ក្រោយមក នាងត្រឡប់ទៅផ្ទះបានរៀបរាប់ប្រាប់ឪពុកម្ដាយ ហើយក៏នាំនាងទៅប្ដឹងសមត្ថកិច្ចជួយអន្តរាគមន៍ ហើយចាប់ជនសង្ស័យយកសាកសួរ។បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ ត្រូវបានកម្លាំងនគរបាលស្រុកកំចាយមារ បានកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវីធី៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *